BLACKPINK បំបែក​ឯកត្តកម្ម​ដ៏​ធំ​មួយ​ក្រោយ​ចេញ​​វីដេអូ​ចម្រៀង "As If It's Your Last”

  • 2017-06-23 07:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BLACKPINK ទើប​តែ​បំបែក​ឯកត្តកម្ម​ដ៏​ធំ​មួយ​បន្ទាប់​ពី​បញ្ចេញ​វីដេអូ​ចម្រៀង​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​បទ "As If It's Your Last” ជា​វីដេអូ​ចម្រៀង K-Pop ដែល​មាន​អ្នក​ចូល​ទស្សនា​១០លាន​ដង​លឿន​ជាង​គេ​បង្អស់។

វីដេអូ​ចម្រៀង​នេះ​បាន​បញ្ចេញ​ម្សិល​មិញ​ វេលា​ម៉ោង​៦ល្ងាច​នៅ​កូរ៉េ​​ដែល​ត្រូវ​នឹង​ម៉ោង​៤​នៅ​ប្រទេស​កម្ពុជា។ ត្រឹម​ម៉ោង​ ១១ព្រឹក​(ម៉ោង​នៅ​កូរ៉េ) វីដេអូ​នេះ​មាន​អ្នក​ទស្សនា​ដល់​ទៅ ១០​លាន​ដង​រួច​ទៅ​ហើយ ដែល​នៅ​ក្នុង​រយៈ​ពេល​តែ​ ១៧​ម៉ោងតែ​ប៉ុណ្ណោះ​។

អ្នក​ដែល​កាន់​ឯកត្តកម្ម​នេះ​ដំបូង​គឺ​ជា​ក្រុម​ចម្រៀង BTS ជាមួយ​នឹង​វីដេអូ​ចម្រៀង "Not Today” ដែល​ទទួល​បាន​អ្នក​មើល​ ១០​លាន​ដង​ក្នុង​រយៈ​ពេល​២១​ម៉ោង។

នេះ​គឺ​ដោយ​សារ​តែ​ វីដេអូ​ចម្រៀង​និង​​បទ​ភ្លេង​ថ្មី​របស់​ BLACKPINK នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ​ គឺ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។

ក្រុម​ចម្រៀង​ BLACKPINK នៅ​តែ​បន្ត​ភាព​ជោគជ័យ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​គាំទ្រ​ K-Pop ទូទាំង​ពិភពលោក៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ