ចូលរួមកម្មវិធីម្សិលមិញ CL ពាក់អាវសិចស៊ីពេក ឃើញហើយស្រៀវពោះជំនួសខ្លាច...

  • 2017-06-22 09:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ CL បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ “Chanel Mademoiselle Privee” ក្នុង​ទីក្រុង​សេអ៊ូល​ ដោយ​បាន​បង្ហាញ​នូវ​ម៉ូដ​អាវ​ដ៏​សិចស៊ី​សំយេះ​ស្មា​ដ៏​ស្រស់ស្អាត​ តែ​ មើល​ហើយ​ភ័យៗ​ស្ញើបជំនួស។

តារា​ចម្រៀង​ K-Popល្បី​ CL បាន​ជ្រើសរើស​ម៉ូដ​អាវ​ពណ៌​ខ្មៅ​ដ៏​ទាន់សម័យ​ ពាក់​ចូលរួម​ក្នុង​កម្មវិធី​កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​មិថុនា​ កាល​ពី​ម្សិលមិញ​ ប៉ុន្តែ​អាវ​នោះ​ដូចជា​ប្រថុយ​បន្តិច​ពេល​ពាក់​ ព្រោះ​សំយេះ​ស្មា​ខ្លាំង​ណាស់​ ពាក់​មិន​ស្រួល​អាច​របូត ឫថ្លោះធ្លោយបាន។

ជាក់​ស្ដែង​អាវ​ដែល​នាង​ពាក់​នេះ​ ជា​ប្រភេទ​អាវ​ក្រៅ​វែង​ "Chanel Cashmere Coat" ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៦៥២១ ដុល្លារ​ លេងខ្លួនជាមួយ​ស្បែកជើង​ស្បែក​កវែង​ពណ៌​ខ្មៅ​ និង​កាបូប​ "Chanel Minaudiere Bag" រឹត​តែ​ធ្វើ​ឲ្យ​ ម្ចាស់​បទ​ "Hello Bitch” រូប​នេះ​មាន​ភាព​ទាក់ទាញ​ និង​លេចធ្លោ​ថែម​មួយ​កម្រិត៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម