Brand ទាំង​៧​ដែល​ធ្វើ​ឲ្យ​ Sandara Park តែង​តែ​ក្លាយ​ខ្លួន​ជា​ម្ចាស់ក្សត្រី​ Fashion

  • 2017-06-22 04:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Brand របស់​ក្រុម​ហ៊ុន​ហ្វេ​សិន​​ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា​ Brand ដែល​ Sandara Park តែង​តែ​ស្លៀក​ពាក់​ដែល​មើល​ទៅ​ពិត​ជា​ស្អាត​និង​ឡូយ​ឆាយ​ខ្លាំង​ សម​នឹង​ពាក្យ​គេ​ដាក់​ឲ្យ​ថា​ជា​ម្ចាស់ក្សត្រី​ហ្វេ​សិន។

នេះ​គឺ​ជា​ Brand ទាំង​៧​៖

១. 99%IS

​99%IS គឺ​ជា​ Brand មួយ​របស់​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​ Sandara Park និង​ G-Dragon ផង​ដែរ​គឺ​មាន​ឈ្មោះ​ថា​ BAJOWOO។ ផលិតផល​ដែល​នាង​ពេញ​ចិត្ត​បំផុត​ពី​ម៉ាក​នេះ​គឺ​មួក។

២. Vetements

Vetements គឺ​ជា​ Brand របស់​ប្រទេស​បារាំង​ដែល​បង្កើត​ដោយ​អ្នក​ឌីហ្សាញ​ហ្វេ​សិន​លោក Demna Gvasalia នៅ​ក្នុង​ឆ្នាំ ២០០៩។ Sandara ចូលចិត្ត​ស្លៀក​ពាក់​សំលៀក​បំពាក់​ទាំង​នេះ​ព្រោះ​នាង​មិន​ញញើត​នឹង​ការ​សាក​ល្បង​ម៉ូដ​ថ្មីៗ។

៣. A Bathing Ape (BAPE)

A Bathing Ape (BAPE) គឺ​ជា​ Brand សំលៀក​បំពាក់​របស់​ជប៉ុន​បង្កើត​ដោយ​លោក Nigo ក្នុង​ឆ្នាំ​១៩៩៣។ ចំពោះ​ Brand មួយ​នេះ​ Sandara ពេញ​ចិត្ត​នូវ​​សំលៀក​បំពាក់​ដែល​ស្លៀក​ពាក់​ដើរ​លេង​តាម​ផ្លូវ​ ដូច​ជា​ក្នុង​រូប​ខាង​ក្រោម​នេះ​អីចឹង​ គឺ​នាង​ពាក់​អាវ​ប៉ារ៉ា​មាន​មួក​ ដែល​មើល​ទៅ​ពិត​ជា​សម​នឹង​នាង​ណាស់។

៤. Gucci

Gucci គឺ​ជា​ Brand ដ៏​ល្បី​មួយ​របស់​អ៊ីតាលី​ ដែល​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩២១​មក​ម្ល៉េះ។ ក្រុម​ហ៊ុន​នេះ​បង្កើត​ឡើង​ដោយ​លោក Guccio Gucci ប៉ុន្ដែ​ពេល​នេះ​ក្រុម​ហ៊ុន​ដំណើរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Alessandro Michele។ ​Dara ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ឧស្សាហ៍​ពាក់​សំលៀក​បំពាក់​ Gucci ដែល​ជា​ Brand មួយ​ដែល​តារា​កូរ៉េ​ភាគ​ច្រើន​ចូល​ចិត្ត។

៥.​ Gosha Rubchinskiy

Gosha Rubchinskiy គឺ​ជា​ Brand របស់​ប្រទេស​រុស្សី ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ផលិតផល​ផ្សេង​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​របស់​សហព័ន្ធ​សូវៀត ដែល​ជា​ Brand ផ្ទាល់​ខ្លួន​របស់​លោក Gosha Rubchinskiy តែ​ម្ដង។ ​ទោះ​បី​ជា​ Brand នេះ​ផលិត​​ផលិតផល​ច្រើន​ប្រភេទ​ តែ​ Dara​ នៅ​តែ​ចូល​ចិត្ត​ស្លៀក​ពាក់​ពាក់​នូវ​ Brand មួយ​នេះ។

៦. Adidas

Adidas គឺ​ជា​ Brand ដ៏​ល្បី​មួយ​របស់​អាល្លឺម៉ង់ ហើយ​ Sandara ជ្រើស​យក​ម៉ូត​ Adidas Original ព្រោះ​វា​គឺ​ជា​ម៉ូដ​មួយ​ដែល​ល្បី​ជាង​គេ​ពី Adidas។ ម្យ៉ាង​វិញ​ទៀត​នាង​គឺ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​សហគារ​ Brand មួយ​នេះ​គឺ​លោក Jeremy Scott ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ទំនុក​ចិត្ត។

៧. Supreme

Supreme គឺ​ជា​ Brand មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ក្តា​ជិះ​ស្គី​ ដែល​បាន​បង្កើត​តាំង​ពី​ឆ្នាំ ១៩៩៤។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ Brand នេះ​មិន​​ផ្តោត​សំខាន់​ទៅ​លើ​ក្តា​ជិះ​ស្គី​មួយ​មុខ​នោះ​ទេ​ នោះ​ដោយ​រាប់​បញ្ចូល​ទាំង​សំលៀក​បំពាក់​ទៀត​ផង។ ចំពោះ​ Sandara Park នាង​ចូល​ចិត្ត​ពាក់​អាវ​យឺត​របស់​Supreme ខ្លាំង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម