ឡូយណាស់! គ្រាន់តែ​ទៅមីយ៉ាន់ម៉ា CL មានអង្គរក្សហែហម ជុំខ្លួនជិតតែម្ដង (វីដេអូ)

  • 2017-06-13 09:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ដ៏​ឆ្នើម​កូរ៉េ​ CL បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត​ឥត​ឧបមា​ ពេល​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ “Underdawg Festival Myanmar” ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

តារា​ស្រី​រូប​នេះ​តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ស្រែក​ហ៊ោ​អបអរ​ស្ទើរ​ ស្អក​ក​ ព្រោះ​រីករាយ​នឹង​ដំណើរ​របស់​នាង​។ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ពិសេស​ កម្រ​ឃើញ​សម្រាប់​តារា​​នោះ​ គឺ​អង្គរក្ស​ជា​ច្រើន​នាក់​នាក់​របស់​ CL ដែល​ឈរ​អម​ និង​ហែហម​នាង​ប្រៀប​បាន​នឹង​ព្រះនាង។

ក្រៅ​ពី​ CL ក៏​មាន​តារា​ល្បីៗ​ផ្សេង​ទៀត​ដូចជា​ Nelly និង Soulja Boy ចូលរួម​ ដែលបាន​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​អស្ចារ្យ​កាលពី​ថ្ងៃ​ ទី​ ១២ ខែ​មិថុនា​ម្សិលមិញ​នេះ៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម