CL កាន់​តែ​កប់​ខ្លាំង​​យប់​ថ្ងៃ​ប្រគំ​តន្ត្រី​របស់ G-Dragon (វីដេអូ)

  • 2017-06-11 08:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី 2NE1 បាន​ប្រកាស​រំសាយ​ជា​ផ្លូវការ​សមាជិក​ទាំង​៣​រូប​ CL, Dara និង Bom មិន​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ឆាក​តន្ត្រី​នៅ​កូរ៉េ​ញឹក​ញាប់​នោះ​ទេ ព្រោះ​អ្នក​ទាំង​៣​ពុំ​ទាន់​បាន​បញ្ចេញ​ស្នាដៃ​ចម្រៀង​ថ្មី​របស់​ខ្លួន​នៅ​ឡើយ។

ដោយ San Dara ភាគ​ច្រើន​​គឺ​ផ្ដោត​ច្រើន​ទៅ​លើ​ការ​សម្ដែង និង​ចូល​រួម​កម្មវិធី​ផ្សេងៗ​របស់​ស្ថានីយ​ទូរទស្សន៍​ ចំណែក​ CL គឺ​ផ្ដោត​លើ​ការងារ​នៅ​អាមេរិក ហើយ​សម្រាប់ Bom វិញ​តាំង​ពី​មាន​រឿង​អាស្រូវ​ទាក់​ទង​នឹង​គ្រឿង​ញៀន​តាំង​ពី​ឆ្នាំ​២០១៤​មក មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​តន្ត្រី​ម្ដង​ណា​​នៅ​ឡើយ​ទេ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ យប់​មិញ​​នេះ​ CL បាន​មក​គាំទ្រ​ការ​ប្រគំ​តន្ត្រី​របស់​ G-Dragon នៅ Motte in Seoul មិន​ត្រឹម​ប៉ុណ្ណោះ​អ្នក​ទាំង​២​ក៏​បាន​សម្ដែង​រួម​គ្នា ដែល​បាន​ធ្វើ​ឲ្យ​បរិយាកាស​ការ​ប្រគំ​តន្ត្រី​ទាំង​មូល​កាន់​តែ​អស្ចារ្យ​ខ្លាំង​៕

តោះ​ទស្សនា​ការ​សម្ដែង​របស់ CL និង GD ទាំង​អស់​គ្នា៖​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ Samedy