FA​ ចិន​​ស្នើ​ឲ្យ​ក្លឹប​ទាំង​អស់​កាត់​បន្ថែម​ចំនួន​កីឡាករ​បរទេស ក្នុង​ទីលាន

  • 2017-08-12 06:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​ចិន​ហៅ​កាត់​ថា CFA បាន​ស្នើ​​បទបញ្ញត្តិ​ថ្មី​​​​​មួយ​ទៅ​​កាន់​ក្លឹប​ទាំង​អស់​ឲ្យ​កាត់​បន្ថយ​ចំនួន​កីឡាករ​បរទេស​ក្នុង​​លីគ​កំពូល​​ចិន Chinese Super League  នៅ​រដូវ​កាល​ក្រោយ។

យោង​តាម​សារព័ត៌មាន​ចិន Sina បាន​ឲ្យ​ដឹង​ថា លិខិត​ស្នើ​ថ្មី​នេះ​​គោលបំណង​ចង់​ក្លឹប​ទាំង​អស់​​កាត់​បន្ថយ​កីឡាករ​ដែល​មិនមែន​ជនជាតិ​ចិន​​​ពី​៥​មក​នៅ​សល់​​៤​នាក់ លេង​ក្នុង​តារាង។ ​មាន​ន័យ​ថា អំឡុង​ពេល​ប្រកួត​ក្លឹប​អនុញ្ញាត​ឲ្យ​មាន​ឈ្មោះ​កីឡាករ​បរទេស​៦​នាក់​ក្នុង​បញ្ជី​ ប៉ុន្តែ​ពេល​ប្រកួត​អនុញ្ញាត​​ឲ្យ​លេង​​បាន​តែ​៤​នាក់​ប៉ុណ្ណោះ ឯ​២​នាក់​ទៀត​បម្រុង។

ការ​ស្នើ​នេះ​​ចេញ​ឡើយ បន្ទាប់​ពី​សមាគម​បាល់ទាត់​ចិន ច្រានចោល​បទបញ្ញត្តិ​​តម្រូវ​ឲ្យ ក្រុម​​ទាំង​អស់​​នៅ​លីគ​កំពូល​ចិន​​ ពេល​នៅ​លើ​ទីលាន​ត្រូវ​មាន​កីឡាករ​​មក​ពី​អាស៊ី​ម្នាក់(មិនមែន​ជនជាតិ​ចិន) និង​កីឡាករ​​ក្រៅ​ពី​អាស៊ី​យ៉ាង​ច្រើន​៣​រូប។ ​ការ​ស្នើ​​បទបញ្ញត្តិ​​ឲ្យ​មាន​កីឡាករ​បរទេស​៤​រូប​លើ​ទីលាន ធ្វើ​​ឡើង​ដើម្បី​ឲ្យ​ក្លឹប​អ្នក​មាន​ទាំង​អស់​នៅ​ចិន បន្ថយ​ការ​ចំណាយ​លុយ​ហូរហៀរ​នាំ​កីឡាករ​ថ្លៃ​​ៗ​ចូល​ច្រើន​ពេល៕ ​​​

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី