​ឡើង​កូដ​ភ្លាម​ នាយ​ ចឺម ត្រៀម​ដឹក​ដៃ​តារា​ប្រុស​ស្រី​ ៣រូប​ទៅ​ក្រៅ​ប្រទេស​ភ្លែត​​

  • 2017-08-13 06:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​ចេញ​បណ្ដាក់​គ្នា​ជា​បន្ត​បន្ទាប់​​នៅ​ផលិតកម្ម​សាន់​ដេ​ នាយ ចឺម ត្រៀម​ដឹក​ដៃ​តារា​ចម្រៀង​ប្រុស​ស្រី​៣​រូប​ទៀត​ចេញ​ទៅ​ច្រៀង​​ក្រៅ​ប្រទេស​​នៅ​ដើម​ខែ​តុលា​ ខាង​មុខ​នេះ​​។

នាយ ចឺម បាន​ប្រាប់​ Sabay ថា​តារា​ចម្រៀង​ប្រុស​ស្រី​ដែល​ត្រៀម​ខ្លួន​ចេញ​ទៅ​ច្រៀង​​ក្នុង​ការ​ប្រគំ​តន្ត្រី​​សប្បុរសធម៌​ ​ជាមួយ​នាយ​នៅ​ប្រទេស​កូរ៉េ​ថ្ងៃ​ទី​៦ ខែ​ តុលា ឆ្នាំ ២០១៧ នេះ​មាន​ អ្នកនាង ពេជ្រ សោភា កញ្ញា សុខ ពិសី និង​លោក Step ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ខិត​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

“​ខ្ញុំ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ ១០ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៦ ខែ​១០ ដដែល​ទើប​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​ក្រុង Ansan ហ្នឹង​ចាប់​ផ្ដើម​ ដល់​ថ្ងៃ​ទី​ ៨ ទើប​វិល​ត្រឡប់​មក​ខ្មែរ​វិញ"។ នាយ ចឺម លើក​ឡើង​ដូច្នេះ​។

​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​សប្បុរស​ធម៌​​​នេះ​ដែរ​​ក្រៅ​ពី​មាន​វត្ត​មាន​តារា​ចម្រៀង​ទាំង​៤ រូប​ខាង​លើ​ក៏​មាន​ការ​ចូល​រួម​​ពី​ក្រុម​តារា​ចម្រៀង​ពលករ​ខ្មែរ​នៅ​កូរ៉េ​​ទៀត​ផង​ ដោយ​ពួក​គេ​លើក​យក​ របាំ​ប្រពៃ​ណី​ ចម្រៀង​ និង​ការ​សម្ដែង​ក្បាច់​គុណ​ល្បុក្កតោ​​ដែល​ជា​ក្បាច់​គុណ​ខ្មែរ​៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី