មក​ដឹង​ពី​លក្ខខណ្ឌ​ពិសេស ​ក្នុង​ការ​រើស​​ប្រធាន​ក្រុម​ចម្រៀង​ របស់​ផលិតកម្ម​ធំៗ​នៅ​កូរ៉េ

  • 2017-08-13 08:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​ក្រុម​ចម្រៀង​របស់​ផលិតកម្ម YG, SM ឬ JYP ទេ ពួក​គេ​តែង​តែ​មាន​ចំណុច​ពិសេស​រៀង​ខ្លួន ទាំង​គំនិត​ច្នៃ​ប្រឌិត ការ​ស្លៀក​ពាក់​ និង​ចម្រៀង​របស់​ពួក​គេ។ ភាព​ខុស​ប្លែក​ទាំង​នោះ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ដឹក​នាំ​ប្រចាំ​ក្រុម​នីមួយៗ ដូច្នេះ​វា​តម្រូវ​ឲ្យ​ ក្រុម​ចម្រៀង​ទាំង​នោះ​មាន​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​។

ប្រិយមិត្ត​ចង​ដឹង​ទេ​ថា តើ​​ក្រុម​ហ៊ុន​ទាំង​៣​ខាង​លើ​ប្រើ​លក្ខខណ្ឌ​អ្វី​ដើម្បី​រើស​អ្នក​ដឹក​នាំ​?

១. YG Entertainment ​​ Yang Hyun-suk នាយក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិត​កម្ម​នេះ បាន​ឲ្យ​ដឹង​ថា​ លោក​ជ្រើស​ប្រធាន​ក្រុម​នីមួយៗ​ នៅ​តាម​សមត្ថភាព និង​ទេពកោសល្យ​របស់​ពួកគេ។ ឧទាហរណ៍ G-Dragon ដែល​ជា​មេក្រុម​ Big Bang មាន​សមត្ថភាព​លើស​គេ​ដោយ​​ចេះ រ៉េប ច្រៀង និពន្ធ និង​រាំ។ ឯ Ikon មេ​ក្រុម​ B.I ក៏​​មិន​ធម្មតា​ដែររូប​លោក​បាន​លើក​ឡើង​ដោយ​ខ្លួន​ឯង​ថា ខ្លួន​មាន​សមត្ថភាព​មិន​ចាញ់​ GD នោះ​ទេ។

GD
IKon

២. S.M. Entertainment

​​ចំណែក​ឯ​ផលិត​កម្ម​យក្ស​នេះ​វិញ គេ​រើស​ប្រធាន​ក្រុម​ទៅ​តាម​អាយុ​របស់​សមាជិក​ ពោល​គឺ​អ្នក​ណា​មាន​វ័យ​ច្រើន​ជាង​ នឹង​ក្លាយ​ជា​មេ​ក្រុម។

SHINee មាន​ Onew ជា​មេក្រុម
Irene មេ​ក្រុម​ Red Velvet
Victoria! មេ​ក្រុម F(x)

៣. JYP Entertainment

សម្រាប់​ប្រធាន​ក្រុម​ប្រចាំ​ផលិត​កម្ម​ដែល​គ្រប់​គ្រង​ដោយ​តារា​ចម្រៀង និង​សម្ដែង JYP នេះ​វិញ គឺ​ត្រូវ​ជ្រើស​រើស​ឡើង​តាម​សម័យ​កាល ដោយ​អ្នក​ណា​ធ្លាប់​ហ្វឹកហាត់​នៅ​នោះ​យូរ​ជាង​គេ​ នឹង​ក្លាយ​មេ​ក្រុម។​

Yeeun ​ក្រុម​ Wonder Girls ធ្លាប់​ហ្វឹកហាត់​រយៈ​ពេល​៦​ឆ្នាំ
Jihyo មេក្រុមTWICE ធ្លាប់​ហ្វឹកហាត់​រយៈ​ពេល​១០​ឆ្នាំ

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា