Leonardo ៖ ​គោលដៅ​ខ្ញុំ​គ្មាន​អ្វី​ទេ ​ប៉ុន្តែ​យក​តែ​មេដាយ​មាស​១​បាន​ហើយ

  • 2017-08-14 01:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា ​បាន​ដាក់​គោល​ដៅ​យក​មេដាយ​មាស​នៅ​ត្រឹម​ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​ម៉ាឡេស៊ី​តែ​ម្ដង។ ​នេះ​បើ​តាម​សម្ដី​លោក​និយាយ​កាល​ពី​សន្និសីទ​កាសែត​នៅ​ម៉ាឡេស៊ី។

លោក​ Leonardo Vitorino

“កម្ពុជា​បាន​រៀប​ចំ​ក្រុម​យ៉ាង​ល្អ។ គោលដៅ​របស់​យើង​គ្មាន​អ្វី​នោះ​ទេ ​ក្រៅ​ពី​មេដាយ​មាស​១។ ​កីឡាករ​ក្មេង​ៗ​របស់​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បង្កើត​ជា​ប្រវត្តិសាស្ត្រ​ថ្មី”។ សម្ដី​របស់​លោក Leonardo ​និយាយ​ស្រប​ពេល​ក្រុម​ដទៃ​ទៀត​ក៏​មាន​មហិច្ឆតា​យក​មេដាយ​ដូច​គ្នា។ ក្រុម U22 ​កម្ពុជា​នឹង​ប្រកួត​បើក​ឆាក​ដំបូង​របស់​ពួកគេ​ប៉ះ​ជាមួយ​ក្រុម​ហ្វីលីពីន ​ហើយ​ប្រកួត​នេះ​អាច​នឹង​មិន​មាន​វត្តមាន​ខ្សែ​បម្រើ​ឆ្នើម ច្រឹង ពលរដ្ឋ ​នោះ​ទេ ត្បិត​អី​រូបគេ​មាន​បញ្ហា​របួស​អំឡុង​ពេល​ហ្វឹកហាត់។

ច្រឹង ពលរដ្ឋ

ការ​បាត់​បង់​កីឡាករ​សំខាន់​នេះ​ដែរ ​គ្រូ​បង្វឹក​ប្រេស៊ីល​មិន​មាន​ក្ដី​បារម្ភ​ច្រើន​នោះ​ទេ ព្រោះ​លោក​មាន​កីឡាករ​អាច​ជំនួស​តំណែង​នេះ​បាន ប៉ុន្តែ​មិន​អាច​បញ្ជាក់​ឈ្មោះ​ឡើយ វា​ជា​កលល្បិច​ក្នុង​ការ​រៀប​យុទ្ធសាស្ត្រ។ មិន​ត្រឹម​តែ​អវត្តមាន​ខ្សែ​បម្រើ​ម្នាក់​នេះ​ទេ ​កម្ពុជា​នឹង​បាត់​កីឡាករ​២​នាក់​ទៀត​គឺ ​សឿត បារាំង និង​អ៊ឹង​ សុដាវិត ​ដែល​ត្រូវ​ត្រលប់​មក​កម្ពុជា​វិញ ​ដើម្បី​ចូល​ប្រលង​បាក់ឌុប។

កម្មវិធី​ប្រកួត​របស់​ U22 កម្ពុជា​

- ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ U​22 កម្ពុជា Vs U 22 ហ្វីលីពីន ម៉ោង ៨:៤៥​ នាទី​

- ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ U​22 វៀតណាម Vs កម្ពុជា ម៉ោង ៤ :០០​នាទី​

- ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ U​22 ថៃ Vs U 22 កម្ពុជា ម៉ោង ៨:៤៥ នាទី

- ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត​ ម៉ោង ៨:៤៥​ នាទី

​- ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22 ​ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៤:០០​នាទី

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អានអត្ថបទបន្ថែម៖

កាន់​តែ​ពិបាក​ U22 កម្ពុជា​អវត្តមាន​កីឡាករ​សំខាន់​៣​រូប​​មិន​បាន​លេង​ ១ឬ​២​ប្រកួត

Real ​ឈ្នះ Barca ​៣-១ ​មែន ​ប៉ុន្តែ Ronaldo ​អាច​ជាប់​ពិន័យ​ពី​៤​ទៅ​១២​ប្រកួត

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី