មើល​វីដេអូ​នេះ​ហើយ​ទើប​ដឹង​ថា BLACKPINK ច្រៀង​អង់គ្លេស​ល្អ​ប៉ុណ្ណា!​ (វីដេអូ)

  • 2017-08-14 07:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK គឺ​ជា​ក្រុម​ចម្រៀង​នារី​ថ្មី​របស់​ផលិតកម្ម​ YG ដែល​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​និង​ពេញ​និយម​យ៉ាង​ខ្លាំង។ នេះ​ដោយ​សារ​តែ​សមត្ថភាព​​ដ៏​ពូកែ​របស់​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ មិន​ថា​ជា​ច្រៀង​ឫ​បង្ហាញ​ក្បាច់​រាំ​នោះ​ទេ។

ថ្មី​ៗ​នេះ​ក្រុម​ចម្រៀង​នេះ​បាន​ចូល​រួម​កម្មវិធី​ "Party People” របស់​ប៉ុស្តិ៍​ទូរទស្សន៍ SBS ដែល​តម្រូវ​ឲ្យ​ពួក​គេ​សម្ដែង​។ ពេល​នោះ BLACKPINK បាន​សម្ដែង​នូវ​បទ​ចម្រៀង​ពីរ​បី​បទ​ ដែល​បូក​រួម​នឹង​ការ​បង្ហាញ​ក្បាច់​រាំ ជាពិសេស​នោះ​គឺ​ច្រៀង​ជា​ភាសា​អង់គ្លេស។

BLACKPINK ក្នុង​កម្មវិធី "Party People"

បទ​ចម្រៀង​ភាសា​អង់គ្លេស​នោះ​គឺ​មាន​ចំណង​ជើង​ថា "Sure Thing” ដែល​ជា​បទ​របស់​តារា​ចម្រៀង​ R&B លោក Miguel។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ BLACKPINK មិន​ត្រឹម​តែ​ Cover បទ​ចម្រៀង​នេះ​ទេ ពួក​គេ​ព្រម​ទាំង​បន្ថែម​ពាក្យ​ពេចន៍​ផ្ទាល់​ខ្លួន​ខ្លះ​ៗ​សម្រាប់​​ជា​ទំនុក​ច្រៀង​ក្នុង​ការ​សម្ដែង​នោះ​ទៀត​ផង៕​

បើ​ចង់​ដឹង​ថា​សមត្ថភាព​ច្រៀង​ភាសា​អង់គ្លេស​របស់ BLACKPINK ពូកែ​យ៉ាង​ណា​ទស្សនា​ទាំងអស់​គ្នា៖

នេះ​ជា​ការ​សម្ដែង​ផ្សេងៗ​ទៀត​ក្នុង​កម្មវិធី​ដដែល៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម