នន់ ជំនិត ​បរាជ័យ​ក្រោម​ថ្វី​ដៃ​ផ្រាសើត ​ខណៈ​ឡុង សំណាង ​ឈ្នះ​ថៃ​ដោយ​ពិន្ទុ

  • 2017-08-14 07:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ជ្រេ នន់ ជំនិត ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​ជើង​​ខ្លាំង​ថៃ ផ្រែងលៀងផ្រាសើត ​ដោយ​ពិន្ទុ ​ស្រប​ពេល​ដែល​ ឡុង សំណាង​ ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​យក​អាច​យក​ឈ្នះ​កីឡាករ ចេនសឹក ​នៅ​សង្វៀន​ PNN ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

នន់ ជំនិត (ខៀវ)

នន់ ជំនិត ​ចាប់​ផ្ដើម​បាន​ល្អ​នៅ​ទឹក​ទី​១ ​រហូត​ដល់​ទឹក​ទិ​៤ ប៉ុន្តែ​ឈាន​ចូល​ទឹក​ទី​៥ រូបគេ​បែរ​ជា​មិន​អាច​បញ្ចេញ​ក្បាច់​វាយ​បាន​ល្អ​សោះ បែរ​ជា​ត្រូវ​កីឡាករ​ថៃ ផ្រាសើច ​មាន​ឱកាស​វាយ​ចំ​ៗ ​ទៅ​វិញ។ ដោយសារ​តែ​ភ្លាត់​នៅ​ទឹក​ចុង​ក្រោយ​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ដែល​ទើប​មាន​វត្តមាន​នៅ PNN ​សប្ដាហ៍​មុន​នេះ ​បរាជ័យ​ដោយ​ពិន្ទុ។

សម្រាប់​គូ​អន្តរជាតិ​មួយ​ទៀត ​ឡុង សំណាង ​កីឡាករ​ពូកែ​លេង​កែង​និង​ជា​កូន​សិស្ស​របស់​លោក​គ្រូ ឡុង​ សាលវ័ន្ត ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល បើ​ទោះ​ជា​សប្ដាហ៍​នេះ រូបគេ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង ចេនសឹក ក៏ដោយ។ ចេនសឹក ​នេះ​ជា​កីឡាករ​ល្អ​ម្នាក់​របស់​ថៃ ​ដោយ​រូបគេ​អាច​វាយ​ចូល សំណាង ​បាន​ច្រើន តែ​មិន​អាច​ធ្វើ​អ្វី​រលក​ជំនាន់​ក្រោយ​របស់​ក្លឹប សាលវ័ន្តកីឡា ​បាន។ ផ្ទុយ​ទៅ​វិញ ​ក្រោយ​ពី​វាយ​ប៉ុន្មាន​ប៉ុន្មាន​នាទី​មក ឡុង សំណាង ​ចាប់​ក្បាច់​បាន ​ក៏​អាច​វាយ​ចំណុច​ខ្សោយ​និង​ទទួល​បាន​លទ្ធផល​ឈ្នះ​ពិន្ទុ​តែ​ម្ដង ​ក្រោយ​តតាំង​គ្នា​រយៈ​ពេល​៥​ទឹក​ពេញ៕

អានអត្ថបទបន្ដ៖

Real ​ឈ្នះ Barca ​៣-១ ​មែន ​ប៉ុន្តែ Ronaldo ​អាច​ជាប់​ពិន័យ​ពី​៤​ទៅ​១២​ប្រកួត

សេក​ គឹមរួន៖​ ប្ដេជ្ញា​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​ឡើង​ទៅ​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ Leo​ បន្ត​ទៀត

អត្ថបទ៖ មុន្នីរម្យ