មកមើលពីទម្លាប់រស់នៅរបស់និស្សិត IT មួយរូប
- 2017-08-14 08:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលពីទម្លាប់រស់នៅរបស់និស្សិត IT មួយរូប
ចន្លោះមិនឃើញ
ឡាយ ប៉ុនរ៉ុង ជាអតីតសិស្សពូកែរូបវិទ្យាប្រចាំរាជធានីភ្នំពេញនិងជាសិស្សអាហារូបករណ៍កំពុងសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យុវជនរូបនេះចែករំលែកបទពិសោធន៍សមញ្ញមួយចំនួនលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់គេ។
ចាប់ជំនាញITព្រោះស្រឡាញ់បច្ចេកវិទ្យាតាំងពីក្មេង
ជាមុខជំនាញមួយដែលខ្ញុំស្រលាញ់ចូលចិត្តតាំងពីរៀនវិទ្យាល័យមកម្ល៉េះ។ ជាធម្មតាខ្ញុំតែងតែគិតពីភាពអស្ចារ្យនៃបច្ចេកវិទ្យា ដែលអាចបង្កើតអ្វីថ្មីៗសម្រាប់អនាគត។
ចូលចិត្តលេងកីឡាបាន់ទាត់និងជិះកង់
កីឡាដែលចូលចិត្តគឺបាល់ទាត់និងជិះកង់។ យុវជនរូបនេះប្រាប់ថា ទោះបីរវល់ការងារនិងការសិក្សាយ៉ាងណា ក៏មិនចោលការលេងកីឡាដែរ នៅរៀងរាល់ចុងសប្ដាហ៍និងថ្ងៃឈប់សម្រាក។
ពេលធ្វើការមិនចូលចិត្តលេងសើចច្រើន
ខ្ញុំមិនចូលចិត្តលេងសើចច្រើនទេ ពេលធ្វើការព្រោះចង់ផ្ដោតអារម្មណ៍ក្នុងការបំពេញភារកិច្ចមួយឲ្យច្បាស់លាស់។ ក្រៅពីនេះក៏មិនចូលចិត្តធ្វើការជាក្រុម គឺចូលចិត្តធ្វើការតែឯង ឯករាជ្យមិនចង់មានការបង្គាប់បញ្ជាច្រើន។
ចំណូលចិត្តលើម្ហូបអាហារ
ចូលចិត្តអាហារបែប Fast Food និងទឹកក្រូចស្រស់ៗ។ ជាញឹកញាប់ណាស់ដែលខ្ញុំឧស្សាហ៍ញាំមីកំប៉ុងឬនំប៉័ងជំនួសអាហារពេលព្រឹកឬពេលថ្ងៃ ថ្វីបើវាមិនមែនជាអាហារដែលផ្ដល់ថាមពលដល់រៀងកាយពិតមែន តែវាជាចំណូលចិត្ត ហើយដោយសារគិតថាវាចំណាយអស់តិចឆាប់បានញាំមិនខាតពេលវេលា។ ខ្ញុំមិនចូលចិត្តផ្សែងបារី នឹងគ្រឿងស្រវឹងនោះទេ។
ការស្លៀកពាក់ប្រចាំថ្ងៃ
ចូលចិត្តសម្លៀកបំពាក់ពណ៌ខ្មៅ អាវយឺតធម្មតា ឬ អាវក្រណាត់ក្រឡាការ៉ូដៃ វែង ឬដៃខ្លី ខោក្រណាត់ជើងស្មើជាដើម។
មតិផ្ដាំផ្ញើ
អ្នកដែលរៀនជំនាញព័ត៌មានវិទ្យា ទាមទាររៀនត្រូវសិក្សាស្រាវជ្រាវឲ្យកាន់តែខ្លាំង។ ថ្វីបើវាមានការលំបាកក្នុងការសិក្សាមបើយើងខិតខំរៀនឲ្យបានច្បាស់លាស់នឹងមានភាពជឿជាក់លើខ្លួនឯងនោះយើងប្រាកដជាមានជំនាញច្បាស់លាស់យ៉ាងពិតប្រាកដ។ ឧបសគ្គទាំងអស់មិនអាចបំបាក់ទឹកចិត្ត និងគោលដៅរបស់យើងឡើយ ត្រូវបដិសេធចំពោះការបរាជ័យ។