មានលុយល្មមៗត្រឹម ៣០០ ដុល្លារ ត្រូវទិញ Smartphone ណា កាលីប ហើយល្អប្រើ?
- 2017-08-14 10:30:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលុយល្មមៗត្រឹម ៣០០ ដុល្លារ ត្រូវទិញ Smartphone ណា កាលីប ហើយល្អប្រើ?
ចន្លោះមិនឃើញ
បើមានលុយត្រឹម ៣០០ ដុល្លារចុះក្រោមអី អាចទិញ Smartphone ប្រើបានដែរ តែរាងតឹងចិត្តបន្តិចរឿងអេក្រង់ កាមេរ៉ា ក្រាហ្វិក ល្បឿន បច្ចេកវិទ្យា និយាយទៅអត់គ្រប់គ្រឿង ដូចរថយន្តអត់ Full Options អ៊ីចឹង។
បើចង់បានល្អប្រើកប់ស៊េរីដូចគេ ខើចលុយពេក ព្រោះអីទាល់តែ ៥០០ ដុល្លារអីឡើងទៅ បានប្រើរាងស្រួលចិត្ត ជាពិសេសថតរូបស្អាតនឹងគេ។ ចុះធ្វើម៉េច បើមានត្រឹមល្បាក់ ៣០០ ដុល្លារ?
មានអីពិបាក Sabay នឹងណែនាំ Smartphone ស៊េរី ២០១៧ មួយចំនួនតម្លៃខ្ទង់ ៣០០ ដុល្លារ ហើយល្អប្រើ៖
១. រូបរាង
និយាយពីរូបរាងឌីហ្សាញ Smartphone ទាំង ៣ ម៉ូដែលនេះ កាលីបប្រហាក់ប្រហែលគ្នា ដោយតួទូរសព្ទទាំងមូលស្រោបដោយលោហៈរលោង។ Galaxy J7 Pro 2017 និង Oppo F3 មានប៊ូតុងស្កែនខ្ចៅដៃនៅខាងមុខ ខណៈ Huawei GR5 Premium បំពាក់ប៊ូតុងស្កែនខ្ចៅដៃនៅខាងក្រោយទូរសព្ទវិញ ស្រដៀង Galaxy S8 ដែរ។
សន្និដ្ឋាន៖ ប្រហាក់ប្រហែលគ្នា
២. អេក្រង់ (Display)
ទាំង ៣ គ្រឿង មានអេក្រង់ទំហំ ៥,៥ អ៊ីញ កម្រិត FHD ដូចគ្នា តែ Galaxy J7 Pro 2017 បំពាក់អេក្រង់ប្រភេទ Super AMOLED ខណៈពីរម៉ូដែលទៀត ប្រើ IPS LCD វិញ។ ប្រភេទអេក្រង់ទាំងពីរនេះ ខុសគ្នាត្រង់ Super AMOLED ផ្ដល់គុណភាពពណ៌ដិត ខណៈ IPS LCD ផ្ដល់គុណភាពពណ៌បែបធម្មជាតិ។ បច្ចេកវិទ្យា Super AMOLED ធ្វើឲ្យថ្មមិនសូវស៊ី ឯ IPS LCD ស៊ីថ្មជាង។
សន្និដ្ឋាន៖ ម្យ៉ាងម្នាក់ អាស្រ័យលើអ្នកចូលចិត្ត តែ Super AMOLED ផ្ដល់អាយុកាលថ្មយូរជាង។
៣. គ្រឿងក្នុង (Hardware)
សន្និដ្ឋាន៖ CPU Kirin និង Mediatek តែងបំពាក់លើទូរសព្ទតម្លៃធូរ (Budget Phone) តែ Samsung ហ៊ានបំពាក់ CPU Exynos សមត្ថភាពប្រហាក់ប្រហែលនឹង Snapdragon ដែលកាលីបលើស និងខ្លាំងជាង Kirin ឬ Mediatek។
៤. កាមេរ៉ា
Galaxy J7 Pro 2017 ថ្លើមធំមែនទែន ហ៊ានបំពាក់ក្រោយទំហំ 13 MP កម្រិតចាប់រូបភាព f/1.7 aperture ដែលមានតែលើ Galaxy S7/S8 ប៉ុណ្ណោះ។ ឯកាមេរ៉ាមុខវិញ ទំហំ 13 MP ដូចគ្នា wide angle ដល់ ១១០ ដឺក្រេ ចាប់ផ្ទៃរូបភាពទូលាយឃើញគ្នាច្រើន ជាមួយនឹងកម្រិតចាប់រូបភាព f/1.9 aperture។ មានន័យថា កាមេរ៉ាទាំងមុខក្រោយ អាចថតនៅកន្លែងខ្សោយពន្លឺបាន ស្អាត។
Oppo F3 មានកាមេរ៉ាក្រោយ 13 MP តែកម្រិតចាប់រូបភាព f/2.2 មិនអាចថតស្អាត ពេលខ្សោយពន្លឺ (ងងឹត)។ ឡូយត្រង់ កាមេរ៉ាមុខពីរគ្រាប់ dual selfie មាន 16 MP (f/2.0) និង 8 MP (f2.4) ជាមួយ wide angle ១២០ ដឺក្រេឯណោះ។ គួរឲ្យស្ដាយ មិនអាចចាប់រូបភាពស្អាត ពេលខ្សោយពន្លឺ។
Huawei GR5 Premium ឡូយត្រង់បំពាក់កាមេរ៉ាភ្លោះខាងក្រោយទំហំ 12MP និង 2MP តែស្ដាយមិនមែន Leica អ៊ីចឹង។ ឯកាមេរ៉ាមុខ 8 MP។ កាមេរ៉ាមុខក្រោយទាំងនេះ អាចថតបានល្អ ពេលមានពន្លឺគ្រប់គ្រាន់ប៉ុណ្ណោះ។
សន្និដ្ឋាន៖ Galaxy J7 Pro 2017 ស៊ីដាច់
៥. ថាមពលថ្ម
សន្និដ្ឋាន៖ ឃើញច្បាស់នឹងភ្នែក គឺ Galaxy J7 Pro 2017 ល្អជាង។
គួររើសមួយណា (Editor's Choice)
ពិចារណាលើតម្លៃ Galaxy J7 Pro 2017 និង Oppo F3 តម្លៃដូចគ្នា តែ Huawei GR5 Premium ថ្លៃជាង ១០ ដុល្លារ។ ទូរសព្ទទាំង ៣ មានសមត្ថភាពប្រហាក់ប្រហែលគ្នាលើរូបរាងឌីហ្សាញ និងប្រភេទអេក្រង់។ តែគ្រឿងក្នុង កាមេរ៉ា និងថាមពលថ្ម ចាញ់ Galaxy J7 Pro 2017។ ដូច្នេះ គួរពិចារណាទិញ Galaxy J7 Pro 2017 បើមានលុយត្រឹមជាង ៣០០ ដុល្លារស្ដើង តែមានត្រឹម ២៨០ ដុល្លារ យក Galaxy J5 Pro 2017 (២៧៩ ដុល្លារ) តែម្ដងទៅ ដែលខុសពី J7 Pro 2017 ត្រង់អេក្រង់ ៥,២ អ៊ីញ, ថាមពលថ្ម 3000 mAh៕