Real Madrid មានពេល១០ថ្ងៃ តវ៉ារឿងគេពិន័យ Ronaldo ៥ប្រកួត
- 2017-08-15 01:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid មានពេល១០ថ្ងៃ តវ៉ារឿងគេពិន័យ Ronaldo ៥ប្រកួត
ចន្លោះមិនឃើញ
ក្លឹប Real Madrid មានពេល១០ថ្ងៃក្នុងការតវ៉ារឿងសហព័ន្ធបាល់ទាត់អេស្ប៉ាញពិន័យកីឡាករ Cristiano Ronaldo ចំនួន៥ប្រកួត ពីបទច្រានអាជ្ញាកណ្ដាលអំឡុងពេលរូបគេទទួលបានកាតក្រហមក្នុងប្រកួតជាមួយ Barcelona ។
៥ប្រកួតរបស់ Ronaldo គឺពិន័យ១ប្រកួតក្នុងពាន Spanish Super Cup និង៤ប្រកួតទៀតគឺក្នុងពានរង្វាន់ La Liga ។ លោក Ricardo de Burgos Bengoetxea ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងប្រកួតនោះ បានសរសេរក្នុងរបាយការណ៍ថា Ronaldo បង្កកំហុសដោះអាវចោលត្រូវបានកាតលឿង ហើយធ្វើពុតជាដួលបានកាតលឿង១ទៀត ត្រូវជាកាតក្រហម។ ខ្សែប្រយុទ្ធរូបនេះ មិនសប្បាយចិត្តចំពោះការពិន័យ ហើយបង្ហាញកាយវិការមិនសមរម្យ ច្រានអាជ្ញាកណ្ដាលដោយចេតនា។
តាមរបាយការណ៍នេះហើយ ទើបបានជាសហព័ន្ធបាល់ទាត់អេស្ប៉ាញពិន័យកីឡាករវ័យ៣២ឆ្នាំ៤ប្រកួតតែម្ដង ព្រោះយោងទៅតាមច្បាប់ចំណុចទី៩៦ ដែលបានសរសេរថាកីឡាករណាច្រានអាជ្ញាកណ្ដាល ដាល់ ទាត់ធាក់ ឬបង្ហាញកាយវិការមិនល្អដាក់អាជ្ញាកណ្ដាលត្រូវជាប់ពិន័យពី៤ទៅ១២ប្រកួត។ យ៉ាងណាមិញ ក្លឹបមានសិទ្ធិក្នុងការតវ៉ាចំពោះការពិន័យនេះ រយៈពេល១០ថ្ងៃ ហើយបើគ្មានសកម្មភាពណាមួយទេ នោះនឹងត្រូវបានអនុវត្តតែម្ដង។
ដូច្នេះហើយបើការតវ៉ាមិនធ្វើឡើងទេនោះ Ronaldo នឹងត្រូវខកខានការប្រកួតដូចជាប៉ះ Barcelona ជើងទី ២ Spanish Super Cup ប៉ះក្រុម Deportivo La Coruna Valencia Levente និង Real Sociedad នៅពានរង្វាន់ La Liga ៕
ចុចអានអត្ថបទបន្ត៖
សំអឿន ពិដោរ៖ ទោះលេងទល់ថៃ វៀតណាម ឬ Ronaldo Messi ក៏យើងមិនខ្លាច
កីឡាករបាល់ទាត់ល្បី ៦ដួង ដែលមានកម្ពស់មិនសូវបាន