​Wi-Fi ​ឃាតក​លាក់​មុខ​ ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន

  • 2017-08-15 02:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​សព្វ​ថ្ងៃ​នេះ​ Wi-Fi បាន​ក្លាយ​ជា​ចំណែក​មួយ​នៃ​ការ​រស់នៅ​ដែល​មនុស្ស​ស្ទើរ​តែ​មិន​អាច​អត់​វា​បាន​ឡើយ ប៉ុន្តែ​មាន​មួយ​ចំនួន​ប្រហែល​ជា​មិន​​ដឹង​​ទេ​ថា​រលក​​​ម៉ាញេទិច​របស់​វា​អាច​ប៉ះពាល់​ដល់​សុខភាព​​បាន។

ឧបករណ៍​ឥត​ប្រើ​ខ្សែ​ដូច​ជា​ Laptop, ទូរសព្ទ, Tablet ​អាច​ភ្ជាប់​ទៅ​កាន់​ Router បាន​តាម​រយៈ​​ការ​​បញ្ចេញ​​រលក​សញ្ញា​ WLAN (រលក​ម៉ាញេទិច​អេឡិចត្រូនិក)។ ការ​បន្ត​បញ្ចេញ​រលក​សញ្ញា​ឥត​ឈប់​ឈរ​​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ អាច​ប៉ះពាល់​ដល់​សុខភាព។ ផ្អែក​តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​សុខភាព​អង់គ្លេស​ British Health Agency ឲ្យ​ដឹង​ថា​ Wi-Fi ​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​លូត​លាស់​របស់​មនុស្ស​ រួម​ទាំង​រុក្ខជាតិ​ផង​ដែរ។

ផល​ប៉ះពាល់​នៃ Wi-Fi ៖

  • បាត់​បង់​ការ​តាំង​ស្មារតី​

  • បញ្ហា​ដំណេក​

  • ឈឺ​ក្បាល​ជា​ញឹកញាប់​

  • ឈឺ​ក្នុង​ត្រចៀក​

  • អស់​កម្លាំង​រ៉ាំរ៉ៃ

ដូច​លើក​ឡើង​ពី​ខាង​លើ​ហើយ​ថា​ Wi-Fi ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ ដូច​នេះ​ប្រសិន​បើ​អ្នក​ទៅ​ណែនាំ​ឲ្យ​អ្នក​ដទៃ​​ឈប់​ប្រើ​ គេ​មិន​អាច​មិន​ស្ដាប់​ ឬ ខ្វល់​ពី​ការ​ប៉ះពាល់​អ្វី​ឡើយ។ យ៉ាងណាក្ដី​យើង​គួរ​តែ​អនុវត្ត​តាម​វិធានការ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​មួយ​កម្រិត។

វិធានការ​មាន​ដូច​ជា​មិន​ត្រូវ​ដាក់​ Router នៅ​ក្នុង​បន្ទប់​គេង​ ឬ ចង្ក្រាន​​បាយ​​នោះ​ទេ ដោយ​សារ​ទីតាំង​ទាំង​នេះ​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង។ តាម​រយៈ​ការ​បិទ​ Wi-Fi ពេល​មិន​ប្រើ​ប្រាស់​វា​អ្នក​អាច​ការ​ពារ​ការ​លូតលាស់​របស់​ក្មេង​ពី​រលក​ម៉ាញេទិច​បាន។ ដើម្បី​ចាក​ចេញ​ពី​​រលក​ម៉ាញេទិច​មួយ​រយៈ​ អាច​សាក​ល្បង​ប្រើ​ទូរសព្ទ​​ប្រើ​ខ្សែ​ពេល​អ្នក​នៅ​ផ្ទះ។ មុន​ពេល​ចូល​គេង​ត្រូវ​បិទ​ការ​ត​ភ្ជាប់​ Wi-Fi ទាំង​អស់​ រួម​ទាំង​ Router ផង​ដែរ។

អនុវត្ត​តាម​វិធានការ​​ខាង​លើ​អ្នក​នឹង​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ Wi-Fi បាន​មួយ​កម្រិត៕​​​​​​​​

ប្រភព៖ Happy Life Report   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី