អ្នកវិទ្យាសាស្ត្រ​រកឃើញភ្នំភ្លើងជិត​១០០ នៅក្រោម​ទឹកកក​អង់តាកទិច​គួរឲ្យភ្ញាក់ផ្អើល

  • 2017-08-15 04:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ភ្លើង​ជិត ១០០ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​​ក្រោម​ទឹក​កក​​ក្នុង​ទ្វីប​អង់តាកទិច​ ដែល​មាន​សមត្ថភាព​អាច​បំផ្លាញ​ជីវិត​មនុស្ស​ជាតិ​នៅ​លើ​ផែន​ដី​បាន បើ​​វា​ផ្ទុះ​ព្រម​គ្នា។ នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ព្រមាន។

គម្រោង​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​អង់គ្លេស​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ពួក​គេ​បាន​រក​ឃើញ​ភ្នំ​ភ្លើង​ចំនួន ៩១​នៅ​ក្រោម​ផ្ទៃ​ទឹកកក​នៅ​​ទ្វីប​អង់តាកទិច​ផ្នែក​ខាង​លិច។

ភ្នំ​ភ្លើង​ចំនួន ៩១​ ខាង​លើ​ ​មាន​កម្ពស់​ចាប់​ពី ១០០​​ម៉ែត្រ ដល់​ ៣ ៨៥០​ម៉ែត្រ ​ស្ថិត​នៅ​តំបន់​ដ៏​ធំ​សម្បើម​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា West Antarctic Rift System។ ប្រសិន​បើ​ភ្នំ​ភ្លើង​នោះ​ជា​ភ្នំ​ភ្លើង​សកម្ម​ វា​អាច​ផ្ទុះ​ពេល​ណា​ក៏​បាន និង​បណ្ដាល​ឲ្យ​ផ្ទាំង​ទឹកកក​ដ៏​ធំ​មហិមា​​បាក់ និង​រលាយ​ចូល​សមុទ្រ​ ធ្វើ​ឲ្យ​កម្រិត​ទឹក​ឡើង​កម្ពស់​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​រស់​នៅ​មាត់​សមុទ្រ​នានា​នៅ​ជុំ​វិញ​ពិភព​លោក។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​បង្កើន​ល្បឿន​សិក្សា​​ថា វា​ជា​ភ្នំ​ភ្លើង​​សកម្ម​កម្រិត​ណា។

​បណ្ឌិត Robert Bingham ​នៃ​សាកល​វិទ្យាល័យ Edinburgh's School of GeoSciences បាន​ប្រាប់​ថា “​ប្រសិន​បើ​ភ្នំ​ភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​ទាំង​អស់​ផ្ទុះ វា​អាច​ធ្វើ​ឲ្យ​ផ្ទាំង​ទឹកកក​អង់តាកទិច​រង្គើ​មិន​អាច​ទប់​លំនឹង​បាន​ឡើយ​"។

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ភ្នំ​ភ្លើង​​ដោយ​ប្រើ​ប្រាស់​​ទម្រង់​វាយ​តម្លៃ​ឌីជីថល​ដែល​គេ​ស្គាល់​ថា Bedmap 2DEM និង​​ប្រមូល​​ព័ត៌មាន​ពាក់​ព័ន្ធ​នានា អម​ជា​មួយ​ការ​សិក្សា​​ដោយ​ប្រើ​ប្រព័ន្ធ​រ៉ាដា​បង្កប់​ក្រោម​ដី និង​ទឹកកក​ថែម​ទៀត៕

ចុចអាន៖

ប្រភព៖ sky   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី