ព្រះនាងម៉ាឡេស៊ី រៀបអភិសេកជាមួយបុរសហូឡង់ អាយុប្អូន៣ឆ្នាំ
- 2017-08-15 07:12:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះនាងម៉ាឡេស៊ី រៀបអភិសេកជាមួយបុរសហូឡង់ អាយុប្អូន៣ឆ្នាំ
ចន្លោះមិនឃើញ
បុត្រីរបស់ស្ដេចដ៏មានអំណាចមួយអង្គរបស់ប្រទេសម៉ាឡេស៊ី បានរៀបអភិសេកជាមួយនឹងគូដណ្ដឹងជនជាតិហូឡង់ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ នៅក្នុងពិធីបែបប្រពៃណីដ៏ថ្លៃថ្លាមួយ។
ព្រះនាង Tunku Tun Aminah Sultan Ibrahim ព្រះជន្ម ៣១ វស្សា ដែលជាបុត្រីតែមួយអង្គគត់របស់ស្ដេចនៃរដ្ឋ Johor បានរៀបអភិសេកជាមួយបុរសជនជាតិហូឡង់ មានឈ្មោះថា Dennis Muhammad Abdullah អាយុ ២៨ ឆ្នាំ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល ៣ ឆ្នាំ។
បុរសហូឡង់ជាបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលបានចូលសាសនាអ៊ីស្លាម កាលពីឆ្នាំ២០១៥ បានរៀបការជាមួយព្រះនាងម៉ាឡេស៊ី ស្របតាមទំនៀមទម្លាប់មូស្លីមម៉ាឡេ (Muslim Malay) នៅឯរាជវាំង Serene Hill Palace ដែលជាវិមានគ្រួសាររាជវង្ស ស្ថិតនៅក្នុងទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា ពិធីរៀបអភិសេកមួយនេះ ត្រូវបានចូលរួមដោយក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធប៉ុណ្ណោះ៕
ចុចអាន៖