ហ្គេម​ញាក់​មុខ​ញាក់​មាត់​បាន​ពិន្ទុ​កំពុង​ល្បី​ខ្លាំង​ នេះ​វិធី​ដំឡើង និង លេង​

  • 2017-08-16 01:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ​ហ្គេម​មួយ​ប្រភេទ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ ដោយ​ហ្គេម​ត្រូវ​ឲ្យ​អ្នក​លេង​ញាក់​មុខ​ញាក់​មាត់​តាម​រូប​ Emoji ដែល​លោត​លើ​អេក្រង់​ដើម្បី​ទទួល​បាន​ពិន្ទុ។

ហ្គេម​នេះ​តាម​ពិត​មាន​ឈ្មោះ​ថា​ FaceDance Challenge ដែល​អាច​ទាញ​យក​បាន​ទាំង​សម្រាប់​​ឧបករណ៍​ iOS និង Android។ ចង់​ទាញ​យក​គ្រាន់​តែ​វាយ​ឈ្មោះ​ហ្គេម​ចូល​ទៅ​ក្នុង​ App Store ឬ Play Store ជា​ការ​ស្រេច ប៉ុន្តែ​កម្មវិធី​នេះ​មាន​ទំហំ​រាង​ធំ​បន្តិច​ដូច​នេះ​​​គួរ​តែ​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​ Wi-Fi ដើម្បី​ទាញ​យក​ប្រសើរ​ជាង។

វិធី​លេង​ហ្គេម​នេះ​គឺ​ងាយ​ស្រួល​បំផុត​ដោយ​អ្នក​គ្រាន់​តែ​ជ្រើស​រើស​ចម្រៀង​ រួច​ចាប់​ផ្ដើម​លេង​ដោយ​ធ្វើ​មុខ​តាម​ Emoji ដែល​បង្ហាញ​ឡើង​​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ទទួល​បាន​ពិន្ទុ​ច្រើន។ អ្នក​ក៏​អាច​ថត​វីដេអូ​នៃ​ការ​លេង​របស់​អ្នក​តាម​មុខងារ​ដែល​មាន​ស្រាប់​លើ​កម្មវិធី​រួច​ចែក​រំលែក​​នៅ​លើ​បណ្ដាញ​សង្គម​បាន​ផង​ដែរ៕

អត្ថបទ៖ សុខហេង