នេះ​ហើយ​ទឹក​ចិត្តប្អូន! ដើម្បី​បង ​ប្អូន​ស្រី ទឹម រដ្ឋា សុខ​ចិត្ត​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ផង

  • 2017-08-16 02:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ទើរ​តែ​គ្រប់​កម្មវិធី​​ទីណា​មាន​ ទឹម រដ្ឋា ទីនោះ​​តែង​តែ​មាន​​ ទឹម វត្តី​ នៅ​ជាមួយ​ជា​និច្ច​មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​នោះ​ទេ។​ រហូត​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​បាន​ចោទ​ជា​សំនួរ​ថា​ ហេតុ​អ្វី​បាន​ជា​ វត្តី ដើរ​តាម​បង​ស្រី​ខ្លួន​ដល់​ថ្នាក់​ហ្នឹង​តើ​នាង​អត់​ធុញ​ខ្លះ​ទេ​ឬ​យ៉ាង​ណា​?

ជុំ​វិញ​ការ​លើក​ឡើង​ខាង​លើ​នេះ​ ទឹម វត្តី បាន​ប្រាប់​ Sabay ថា មូល​ហេតុ​ដែល​រូប​គេ​ដើរ​តាម​​ ទឹម រដ្ឋា ស្ទើរ​តែ​គ្រប់​កម្មវិធី​ ព្រោះ​ចង់​ការ​ពារ​ និង​ជួយ​សម្រួល​ការ​ងារ​មួយ​ចំនួន​ដល់​បង​ស្រី​ កុំ​ឲ្យ​ហត់​នឿយ​ច្រើន​ ដូច​ជា​ជួយ​បើក​ឡាន ជួយ​យួរ​ឥវ៉ាន់​។ ក្រៅ​ពី​នោះ​ចេញ​មុខ​ការ​ពារ​បង​ស្រី​​ពេល​មាន​​អ្នក​ណា​ម្នាក់​ប្រើ​សម្ដី​មិន​សម​រម្យ​ដាក់។​​

នាង​ថា៖“បង​ខ្ញុំ​គាត់​ជា​មនុស្ស​ស្លូត​ អត់​សូវ​បាន​សម្ដី​ចង់​ឲ្យ​អ្នក​ណា​ថា​អី​ថា​ទៅ​គាត់​អត់​ខ្វល់​ ហើយ​ក៏​មិនតប​ត​ទៅ​វិញ​ដែរ​ ប៉ុន្តែ​ខ្ញុំ​ជា​​​អ្នក​ចេញ​មុខ​និយាយ​ជំនួស​គាត់​វិញ នៅ​ពេល​គេ​ប្រើ​ពាក្យ​សម្ដី​មិន​សម​គួរ​ដាក់​គាត់ ហើយ​មិន​មែន​ថា​ខ្ញុំ​កាច​ខុស​របៀប​ទេ​ តែ​ខ្ញុំ​ចេញ​មុខ​ការ​ពារ​គាត់​មួយ​ចប់​អ៊ីចឹង​ហ្មង​"។

វត្តី មិន​ដែល​ធុញ​ទ្រាន់​នោះ​ទេ​ ចំពោះ​ការ​ដើរ​តាម​បង​ស្រី​ខ្លួន​ មាន​តែ​សប្បាយ​រីក​រាយ​ទៅ​វិញ​ ព្រោះ​នាង​និង​បង​ស្រី​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់​តាំង​ពី​នៅ​តូច​ សូម្បី​តែ​ពេល​ខ្លះ​គេង​លក់​ទៅ​ហើយ​​នៅ​យល់​សប្ដិ​ឃើញ​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ថែម​ទៀត​។ ទឹម វត្តី ថ្លែង​បញ្ជាក់​៕​​​​​

ចុចអាន៖ចេញហើយ លទ្ធផលសាលក្រម រឿង​ក្ដី​​ វ៉ាន់ នីឡា និង​​​អតីត​គូស្នេហ៍​

ចុចអាន៖ស្រី​ស្អាត នៅ សូនីតា ដឹកដៃ ខេម ទៅ​អូស្ត្រាលី ធ្វើ​រឿង​គួរ​ឲ្យ​សរសើរ

ចុចអាន៖មនោសញ្ចេតនា​​​កប់​ពេក​ហើយ​! Official Audio ថ្មី "គេចង់" របស់​ ពិទូ

អត្ថបទ៖ ឆុង ស៊ីណាន