eBay Inc. ជាក្រុមហ៊ុនលក់ទំនិញអនឡាញមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបង្កើតឡើងនៅឆ្នាំ ១៩៩៥ ហើយបច្ចុប្បន្នកំពុងទទួលបានភាពជោគជ័យខ្លាំង។ ជាគេហទំព័រ Online ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់លក់និងទិញប្រភេទទំនិញរាប់ម៉ឺនមុខ ដែលភាគច្រើនមានទាំងផលិតផលរបស់ប្រទេសចិន, ហុងកុង និងអាមេរិក។
ថ្ងៃនេះ Sabay បង្រៀនអ្នកទាំងអស់គ្នា អំពីវិធីទិញទំនិញលើគេហទំព័រ eBay ឲ្យបានត្រឹមត្រូវ។
១.ដំបូងធ្វើការ Register Account ជាមុនសិន
- ចូលទៅកាន់គេហទំព័រ eBay > ចុចត្រង់ពាក្យ Register ដែលមាននៅផ្នែកខាងលើចំហៀងខាងឆ្វេង
- បំពេញព័ត៌មានទាក់ទងនឹងខ្លួនយើងផ្ទាល់ សូមយក Email និងលេខទូរសព្ទពិតប្រាកដ (ជាចាំបាច់) → ចុច
Register
- ចំណុចបន្ទាប់អ្នកអាចធ្វើការ Verify លេខទូរសព្ទតាមរយៈកូដសម្ងាត់ដែលផ្ញើសារចូល Message ក្នុងទូរសព្ទទៀតក៏បាន (ដោយចុច Text me a Pin) មិនចាំបាច់ក៏បាន (No thanks. Let's go shopping instead.)
២.ចូលដល់ចំណុចនេះ យើងអាចសាកល្បងទិញទំនិញបានហើយ
- នៅផ្នែកខាងលើមានជម្រើសប្រភេទទំនិញដូចជា Fashion, Electronics, Collectibles & Art អ្វីជាដើម
ឬម្យ៉ាងទៀតធ្វើការ Search ផ្ទាល់ ឧបមាថាអ្នកចង់បាន USB Flash
- នៅត្រង់កន្លែង Short (ដូចបង្ហាញក្នុងរូបភាព) ជាជម្រើសនៃតម្លៃទំនិញដែលយើងអាចកំណត់
ឧទាហរណ៍: Price + Shipping: lowest first មានន័យថា តម្លៃទំនិញ+ថ្លៃដឹកជញ្ជូន: ថ្លៃទាបបំផុត
Time: Newly Listed មានន័យថា ប្រភេទទំនិញថ្មីបំផុត
Price: Highest First មានន័យថាប្រភេទទំនិញមានតម្លៃថ្លៃបំផុត
- ក្រោយអ្នកធ្វើការ Select មួយណា ជម្រើសនោះវានឹងលោតមកលើគេបង្អស់ក្នុងបញ្ជីទំនិញដែលអ្នកបានស្វែងរក
+គួរទិញទំនិញប្រភេទណាទើបមានហានិភ័យទាបបំផុត?
- ដើម្បីទិញទំនិញដែលមានភាពទុកចិត្តខ្ពស់ ត្រង់កន្លែងខាងមុខទំនិញ មានដូចជាចំនួន Sold, Product Ratings, តម្លៃ និងផលិតផលមកពីប្រទេសណា ជាអ្វីដែលអ្នកត្រូវគិតមុននឹងទិញ។ ត្រូវទិញនូវទំនិញណា ដែលមានចំនួន Sold ច្រើន ហើយ Product Rating ខ្ពស់ ព្រោះវាជាការវាយតម្លៃនៃភាពពេញចិត្តពីសំណាក់អ្នកដែលបានទិញហើយ មកលើទំនិញមួយនោះ ទើបជាជំហានបន្ទាប់យើងធ្វើការប្រៀបធៀបតម្លៃនិងផលិតផលមកពីប្រទេសណា?
ឧបមាថាយើងសម្រេចចិត្តទិញ USB ប្រភេទ SanDisk ទំហំ 32GB ដែលទំនិញនោះធ្លាប់លក់បានដល់ ១៦ ០៤៣ ដង ហើយការវាយតម្លៃឡើងដល់ ២១៨ ដងខ្ពស់ជាងគេបង្អស់។
- ចូលដល់ទំព័រមួយនេះ កុំទាន់ចុច Buy it Now ភ្លាម ត្រូវបញ្ជាក់ជាមួយ:
- ចំនួននៃទំនិញ (Quanity: 1) ជៀសវាងច្រឡំចុចយកច្រើន
- មើលទីតាំង Shipping ថា មកកម្ពុជាត្រូវឬនៅ ដោយចុចលើ See Details (តម្លៃ Shipping របស់អ្នកលក់មួយនេះ ថ្លៃ ១,៩០ ដុល្លារ) អ្នកក៏អាចយកទៅប្រៀបធៀបជាមួយអ្នកលក់ផ្សេងទៀតសិនបាន
- ត្រង់កន្លែង Returns ករណីនេះ អ្នកលក់ខ្លះដាក់ចំនួនថ្ងៃ Returns ខ្ពស់ដល់ ៦០ ថ្ងៃ វាជារឿងមិនល្អឡើយ ដោយនេះមានន័យថាករណីបើទំនិញមិនមកដល់ក្នុងរយៈពេល ៣០ ថ្ងៃ អ្នកលក់នឹងបង្វែរលុយចូលមកកាន់កុងធនាគារយើងវិញ (តែថ្លៃទំនិញប៉ុណ្ណោះ) ប៉ុន្តែថ្លៃដឹកជញ្ជូនយើងត្រូវចេញដោយខ្លួនឯង
- មើល Positive Feedback ម្តងទៀត ឧទាហរណ៍អ្នកលក់ឈ្មោះ courtesytrading ទទួលបានដល់ ៩៩,៤ ភាគរយ ផ្ដល់មកពីមតិល្អសុទ្ធសាធ។
- ក្រោយមើលចប់ > ចុច Buy It Now
៣.វិធីដាក់ទីតាំងផ្ញើទំនិញឲ្យមកដល់ខេត្ត/ក្រុងយើងត្រឹមត្រូវ
- ចូលដល់ផ្ទាំង Provide Your Address សូមបំពេញឲ្យបានដិតដល់និងជាក់លាក់បំផុត
- ត្រង់កន្លែង Address ទី ១ បំពេញដាក់ឈ្មោះខេត្ត/ក្រុងរបស់អ្នក (ឧទាហរណ៍: Battambang)
.Address ទី ២ អាចដាក់ក៏បានមិនដាក់ក៏បាន (ឧទាហរណ៍: Romjek 5 Village)
- ត្រង់ City ដាក់នៅឈ្មោះក្រុងរបស់អ្នក ដែលទីតាំងនោះមានមន្ទីរប្រៃសណីយ៍ ករណីបើក្នុងខេត្ត/ក្រុងរបស់អ្នកគ្មាន អ្នកមិនអាចទិញទំនិញបានឡើយ ព្រោះទំនិញទាំងអស់ដំណាក់កាលដំបូងធ្លាក់នៅប្រៃសណីយ៍ស្ថិតក្នុងទីក្រុងភ្នំពេញ បន្ទាប់មកទើបគេទម្លាក់មកតាមខេត្តដែលមានប្រៃសណីយ៍រៀងៗខ្លួន
- ត្រង់ Postal Code សូមចូលមកកាន់ Link នេះ ហើយស្វែងរកឈ្មោះឃុំរបស់អ្នក ជាមួយលេខប្រចាំតំបន់នោះ (ឧទាហរណ៍: ភូមិរំចេក ៥ ស្ថិតក្នុងឃុំរតនៈ មានលេខ Postal Code 020203)
- លេខទូរសព្ទសូមដាក់ឲ្យត្រឹមត្រូវ ព្រោះពេលទំនិញមកដល់ បុគ្គលិកនៅប្រៃសណីយ៍នឹងទំនាក់ទំនងមកយើងផ្ទាល់ ឲ្យទៅយកតាមរយៈលេខដែលយើងបំពេញនោះ
៤.វិធីបំពេញព័ត៌មានចេញពីកាតធនាគារ ដើម្បីទូទាត់ថ្លៃទំនិញ (ចុងក្រោយ)
- ជំហានចុងក្រោយបង្អស់ គឺដល់ដំណាក់កាលបង់លុយឲ្យ eBay ហើយ
- បើអ្នកមានគណនី PayPal អាច Select លើវាបាន ប៉ុន្តែបើមានតែកាត Master Card ឬ Visa Card ធម្មតា សូមយកជម្រើស Credit or debit Card
- ត្រង់កន្លែង Security Code គឺជាកូដ ៣ ខ្ទង់ដែលមាននៅផ្នែកខាងក្រោយកាត
- ចុចគ្រីសលើប្រអប់ Remember ព្រោះនៅពេលក្រោយអ្នកមិនចាំបាច់វាយបញ្ចូលព័ត៌មាននៃកាតម្ដងទៀតឡើយ
- បញ្ជាក់ Billing Address ម្ដងទៀត រួមមានឈ្មោះខេត្ត/ក្រុង និង លេខទូរសព្ទ
- បញ្ជាក់ថ្លៃទំនិញនិងដឹកជញ្ជូនម្ដងទៀត
- ចុច Done ជាការស្រេច។
យ៉ាងណាមិញបើប្រិយមិត្តមានចម្ងល់ត្រង់ចំណុចណាមួយ អាច Comment នៅខាងក្រោមហើយ Sabay នឹងបន្តរកដំណោះស្រាយទៅកាន់ប្រិយមិត្តអ្នកអានបន្ថែមទៀតតាមដែលអាចធ្វើទៅបាន។