Leo ​ថា​កីឡាករ​ក្មេង ​ទើប​ចាញ់​ហ្វីលីពីន​ថ្ងៃ​បើក​ឆាក

  • 2017-08-16 03:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ហ្វីលីពីន​បាន​នោះ​ទេ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល B ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម ​កាល​ពី​យប់មិញ​នេះ ​ផ្ទុយ​ទៅ​វិញ ​បែរ​ជា​ត្រូវ​ក្រុម​មួយ​នេះ​វាយ​បក​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​ថែម​ទៀត។

លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម U22 កម្ពុជា ​បាន​បញ្ជាក់​ថា​មូលហេតុ​កូន​ក្រុម​លេង​មិន​ល្អ ដោយសារ​ការ​ប្រកួត​នេះ​នៅ​ក្រៅ​ដី ​ខុស​ពី​ការ​ប្រកួត​នៅ​ភ្នំពេញ ​ដែល​មាន​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​ច្រើន។ ​មួយ​វិញ​ទៀត ​កីឡាករ​ក្រុម U22 ​កម្ពុជា ​ដូច​ដែល​លោក​ធ្លាប់​ប្រាប់​ជា​ច្រើន​លើក​ហើយ​ថា​ភាគ​ច្រើន​សុទ្ធ​តែ​កីឡាករ​ក្មេង​ៗ ​ដូច្នេះ​អាច​នឹង​ខ្វះ​បទ​ពិសោធ។

ក្រុម​កីឡាករ​ក្មេង​ៗ ទាំង​នោះ ​ក៏​មិន​សូវ​បាន​ចូល​លេង​ច្រើន​ដែរ​ក្នុង​ការ​ប្រកួត​នៅ​ក្លឹប​អាជីព​របស់​ពួកគេ។ ហេតុដូច្នេះ ​វា​អាច​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ពួកគេ​មិន​មូល ​ហើយ​លេង​មិន​សូវ​បាន​ល្អ។ យ៉ាងណាមិញ ​ការ​ប្រកួត​បន្ទាប់​លោក Leo ​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ ត្បិត​អី​ត្រូវ​ទល់​ក្រុម​ខ្លាំង​ក៏​ដោយ។

ខាង​ក្រោម​នេះ​ជា​ការ​ប្រកួត​បន្ទាប់​របស់​កម្ពុជា៖

  • ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ U​22 វៀតណាម Vs កម្ពុជា ម៉ោង ៣ :០០​នាទី​រសៀល

  • ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ U​22 ថៃ Vs U 22 កម្ពុជា ម៉ោង ៧:៤៥ នាទីយប់

  • ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត​ ម៉ោង ៧:៤៥​ នាទីយប់

  • ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22 ​ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៣:០០​នាទីរសៀល

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ មុន្នីរម្យ