ច្បាប់ដ៏តឹងតែង និងភ្ញាក់ផ្អើលទាំង១១ របស់ក្រុមអ្នកលេងគ្រោះថ្នាក់បំផុត ម៉ាហ្វីយ៉ាម៉ិកស៊ីកូ

  • 2017-08-16 04:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​លេង​ដ៏​ល្បី​ឈ្មោះ និង​គ្រោះថ្នាក់​បំផុត ម៉ាហ្វីយ៉ា​ម៉ិកស៊ីកូ (Mexican Mafia ឬ Mafia Mexicana) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា La eMe គឺ​ជា​ក្រុម​ឧក្រិដ្ឋកម្ម ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ នៅ​ក្នុង​សហរដ្ឋអាមេរិក។

ទោះ​បី​ជា​វា​មាន​ឈ្មោះ​ថា ម៉ាហ្វីយ៉ា​ម៉ិកស៊ីកូ ប៉ុន្តែ​ក្រុម​មួយ​នេះ​មិនមែន​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិកស៊ីកូ​ឡើយ ពោល​គឺ​នៅ​សហរដ្ឋអាមេរិក។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​លេង​ផ្សេង​ទៀត ដូចជា Sur 13 , MS-13 និង Florencia 13 បាន​ប្រើប្រាស់​លេខ ១៣ ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ ក្រុម​អ្នក​លេង​ម៉ាហ្វីយ៉ា​ម៉ិកស៊ីកូ។ អក្សរ M ស្ថិត​នៅ​លេខ​រៀង​ទី ១៣ នៃ​អក្ខរក្រម​អង់គ្លេស។

ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់ បាន​រាយការណ៍​ថា ក្រុម​ម៉ាហ្វីយ៉ា​ម៉ិកស៊ីកូ La eMe នេះ គឺ​ជា​ក្រុម​អ្នក​លេង​ដែល​មាន​អំណាច​បំផុត នៅ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​កាលីហ្វញ៉ា។ យ៉ាងណាមិញ ដោយសារតែ​ក្រុម​អ្នក​លេង​ខាង​លើ មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង ដូច្នេះ​ច្បាប់​របស់​ក្រុម​មួយ​នេះ ក៏​តឹងតែង​ខ្លាំង​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ច្បាប់​ដ៏​តឹងតែង និង​ភ្ញាក់ផ្អើល​ទាំង ១១ របស់​ក្រុម​អ្នក​លេង​គ្រោះថ្នាក់​បំផុត ម៉ាហ្វីយ៉ា​ម៉ិកស៊ីកូ La eMe៖

#១ សមាជិក​មិនមែន​ជា​អ្នក​ផ្ដល់​ព័ត៌មាន ឬ​រនុកក្នុង #២ សមាជិក​មិនមែន​ជា​ជន​កំសាក #៣ សមាជិក​មិន​អាច​លើក​ដៃ​ប្រឆាំង​នឹង​សមាជិក​ដទៃ​ទៀត ដោយ​គ្មាន​ការ​យល់ព្រម​ពី​ថ្នាក់​លើ​ឡើយ #៤ សមាជិក​មិន​ត្រូវ​មើល​ងាយ ឬ​មិន​គោរព​ចំពោះ​គ្រួសារ​របស់​សមាជិក​ណា​ម្នាក់​ឡើយ រួម​ទាំង​ការ​សហាយស្មន់​ជា​មួយ​ប្រពន្ធ ឬ​មិត្ត​ស្រី​របស់​សមាជិក​ផ្សេង​ផង​ដែរ #៥ សមាជិក​មិន​អាច​លួច​របស់​អ្វី​មួយ​ពី​សមាជិក​ដទៃ​ឡើយ #៦ សមាជិក​មិន​ត្រូវ​ស្រលាញ់​ភេទ​ដូច​គ្នា​ឡើយ #៧ សមាជិក​មិន​ត្រូវ​ប្រឆាំង​នឹង​អ្នក​ដទៃ ឬ​បណ្ដាល​ឲ្យ​មាន​ការ​បែកបាក់​នៅ​ក្នុង​ក្រុម​ឡើយ #៨ សមាជិកភាព គឺ​មួយ​ជីវិត ពោល​គឺ​ចូល​ហើយ​មិន​អាច​ដក​ខ្លួន​ចេញ​បាន​ឡើយ) #៩ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​វាយប្រហារ ឬ​សម្លាប់ អ្នក​ដែល​ចាកចេញ #១០ ត្រូវ​ចាត់​ទុក​ក្រុម La eMe ជា​ធំ (ធំ​ជាង​សមាជិក​គ្រួសារ​ទៅ​ទៀត) #១១ សមាជិក​មិន​ត្រូវ​ជ្រៀតជ្រែក ជាមួយ​សកម្មភាព​អាជីវកម្ម​របស់​សមាជិក​ផ្សេង​ទៀត​ឡើយ

ចុច​អាន៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី