មហា​សេដ្ឋី​ Bill Gates បរិច្ចាគ​​ទ្រព្យ​សម្បត្តិ​បាន​ ៤,៦ ពាន់​លាន​ដុល្លារ​

  • 2017-08-16 09:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា​លោក​ Bill Gates ​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​​ដោយ​បច្ចុប្បន្ន​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៨៩,៩ ពាន់​លាន​ដុល្លារ។

យោង​តាម​​ការ​ចុះ​បញ្ជី​មូលបត្រ​ដែល​ចេញ​ផ្សាយ​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០ មក​​សេដ្ឋី​វ័យ​ ៦១ ឆ្នាំ​រូប​នេះ​​បាន​បរិច្ចាគ​​​ហ៊ុន​ Microsoft សរុប​ ៦៤ លាន​ហ៊ុន​ ដែល​មាន​តម្លៃ​ស្មើ​ ៤,៦ ពាន់​លាន​ដុល្លារ​ដល់​អង្គការ​សប្បុរសធម៌។ ចំនួន​ទ្រព្យ​ដែល​បរិច្ចាគ​នេះ​ស្មើ​នឹង​ប្រមាណ​ ៥% នៃ​ទ្រព្យ​សរុប​របស់​លោក​ Bill Gates តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​ទ្រព្យ​សម្បត្តិ​ដែល​បរិច្ចាគ​​ភាគ​ច្រើន​​គឺ​ចូល​ទៅ​ក្នុង​មូលនិធិ​ Bill & Melinda Gates Foundation ដែល​បង្កើត​ឡើង​ដោយ​លោក​ Bill Gates និង ភរិយា​ ហើយ​​មូលនិធិ​ក៏​បាន​ផ្គត់ផ្គង់​លើ​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​ដែរ៕ ​​​​​​​​ ​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង