មកស្គាល់​បវរកញ្ញាអាស៊ានទាំង​ ៦​រូប ដែល​អាច​ក្លាយ​ជា​បវរកញ្ញាចក្រវាលឆ្នាំ ២០១៧

  • 2017-08-16 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ប្រកួត​ប្រជែង​បវរកញ្ញា​ចក្រវាល​ គឺ​កម្មវិធី​ដ៏​ធំ​អស្ចារ្យ​ដើម្បី​ជ្រើសរើស​នារី​ស្អាត​ ឆ្លាត​ពូកែ​ម្នាក់​ប្រចាំ​ឆ្នាំ​មក​ពី​ជុំវិញ​ពិភពលោក។

មាន​បេក្ខនារី​ជយលាភី​ជា​ច្រើន​បាន​ទទួល​ជោគជ័យ​ និង​ក្លាយ​ជា​ម្ចាស់​មកុដ​ដ៏​ស្រស់​ស្អាត​ប្រចាំ​ប្រទេស​នីមួយៗ ព្រម​ទាំង​កំពុង​ត្រៀម​ខ្លួនទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ បវរកញ្ញាចក្រវាល​ លើក​ទី​ ៦៦ ​នេះ ប៉ុន្តែមិនទាន់ដឹងថាប្រទេសណាជាម្ចាស់ផ្ទះនៅឡើយ។

ដោយឡែក​ ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​អស់​ Sabay នឹង​ជ្រើសរើស​តែ​បេក្ខភាព​ ៦​រូប​​​ ដែល​ស្ថិត​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ យក​មក​ជម្រាប​ជូន​ប្រិយមិត្ត​ នូវ​ជីវប្រវត្តិ​ត្រួស​ៗរបស់​ពួកគេ៕

តើ​បវរកញ្ញា​តំណាង​ប្រទេស​នីមួយៗ​ ជា​នរណា​ខ្លះ ដូចនេះ​សូម​ទស្សនា​ដូច​ត​ទៅ៖

១. បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​ហ្វីលីពីន

Rachel Peters កើត​ថ្ងៃ​ទី​ ២០​ ខែ​តុលា​ ឆ្នាំ​ ១៩៩១ ជា​កូន​កាត់​ហ្វីលីពីន-អង់គ្លេស ​មាន​កម្ពស់​ ១​៧៨សង់ទីម៉ែត្រ​។ នាង​ជា​តារា​ម៉ូដែល​ និង​ជា​ម្ចាស់​មកុដ​ Miss Universe Philipine ឆ្នាំ​ ២០១៧។

២. បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​ថៃ​

Maria Lynn Ehren កើត​ថ្ងៃ​ទី​ ១៨​ ខែ​មករា​ ឆ្នាំ​១៩៩២ ជា​កូនកាត់​ថៃ-ស៊ុយអែត និង​មាន​កម្ពស់​ ១៨៤សង់ទីម៉ែត្រ​។ នាង​ជា​តារា​ចម្រៀង​ និង​តារា​ម៉ូដែល ដែល​ទើប​ទទួល​ជោគជ័យ​ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Universe Thailand ឆ្នាំ ២០១៧។

៣. បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​កម្ពុជា

Sotheary Bee (ប៊ី សុធារី) កើត​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ ឆ្នាំ១៩៩៨ មាន​កម្ពស់​ ១​៧៣សង់ទីម៉ែត្រ​ ជា​ជនជាតិ​ខ្មែរ។ ស្រី​ស្អាត​ម្ចាស់​តំណែង​ កញ្ញាឯកកម្ពុជា​ឆ្នាំ​ ២០១៦ រូប​នេះ​ មាន​អាជីព​ជា​តារា​ម៉ូដែល​មាន​កេរ្តិ៍ឈ្មោះ​​ក្នុង​ប្រទេស និង​ក៏​ជា​បវរកញ្ញា​ចក្រវាល​តំណាង​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី Miss Universe 2017 នា​ពេល​ខាង​មុខ​ដែរ។

៤. បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី

Bunga Jelitha Ibrani កើត​ថ្ងៃ​ទី​ ០៦​ ខែ​កញ្ញា ឆ្នាំ១៩៩១ ជា​ជនជាតិ​ឥណ្ឌូណេស៊ី និង​មាន​កម្ពស់​ ១៨០សង់ទីម៉ែត្រ​។ អាជីព​របស់​នាង គឺ​​ជា​តារា​សម្ដែង​ និង​តារា​ម៉ូដែល។

៥. បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​ម៉ាឡេស៊ី

Samantha Katie James កើត​ថ្ងៃ​ទី​ ២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៤ មាន​កម្ពស់​ ១៦៧​សង់ទីម៉ែត្រ​ ជា​កូនកាត់​ ចិន-ប្រេស៊ីល។ ក្រៅ​ពី​អាជីព​ជា​តារា​ម៉ូដែល​ នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង​ដែរ។

៦. បវរកញ្ញា​ចក្រវាល​របស់​ប្រទេស​មីយ៉ាន់ម៉ា​

Zun Than Sin កើត​ថ្ងៃ​ទី​ ២៦​ ខែ​មិថុនា​ ឆ្នាំ​១៩៩៦​ មាន​កម្ពស់​ ១៧៨​សង់ទីម៉ែត្រ​ ជា​ជន​ជាតិ​ភូមា (មីយ៉ាន់ម៉ា)។ Zun គឺ​ជា​តារា​ម៉ូដែល​ និង​តន្រ្តីករ​ដ៏​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា។

ចង់​ដឹង​ថា​ តំណែង​ម្ចាស់​មកុដ​ បវរកញ្ញា​ចក្រវាល​ឆ្នាំ​ ២០១៧ នឹង​បាន​ទៅ​លើ​បេក្ខភាព​មក​ពី​ប្រទេស​ណា? ដូចនេះ​សូម​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី