ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកស្នើតុលាការការពារសិទ្ធិអ្នកប្រើប្រាស់

  • 2017-08-16 12:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Apple, Facebook, Google, Twitter, Snap, Airbnb, Dropbox និងក្រុមហ៊ុនទំនាក់ទំនង Verizon Communication Inc. បានដាក់ពាក្យបណ្តឹងទៅតុលាកាកំពូលអាមេរិកឱ្យពិចារណាការអនុវត្តន៍ច្បាប់គ្មានដីកាច្បាស់លាស់របស់ប៉ូលិសដែលប៉ះពាល់ដល់សិទ្ធិបុគ្គលចូលដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់ ។

បណ្តឹងឯកសារដែលមាន ៤៤ ទំព័ររបស់ក្រុមហ៊ុនខាងលើបានប្តឹងទៅតុលាការកាលពីថ្ងៃច័ន្ទចង់ឱ្យមន្រ្តីប៉ូលិសគួរមានដីកា មុនចូលដំណើរការទិន្នន័យ និងបង្ហាញពីទីតាំងរបស់អ្នកប្រើប្រាស់ ។

យោងតាមឯកសារបង្ហាញថា ទិន្នន័យរបស់បុគ្គលម្នាក់ៗអាចត្រូវបានប្រមូលតាមរយៈឧបករណ៏ឌីជីថល ហើយការការពារសិទ្ធិបុគ្គលត្រូវការនៅក្រោមច្បាប់។ ឯកសារដដែលនេះក៏បង្ហាញថា អ្នកប្រើប្រាស់ផ្អែកលើក្រុមហ៊ុន បច្ចេកវិទ្យាដើម្បីដំណើរការទិន្នន័យរបស់ពួកគេសម្រាប់គោលបំណងជាក់លាក់ណាមួយ ប៉ុន្តែមិនមែនមានន័យថារាល់ព័ត៌មានទិន្នន័យរបស់ពួកគេត្រូវបានតាមដានត្រួតពិនិត្យដោយរដ្ឋាភិបាលដោយគ្មានដីកាស្របច្បាប់នោះទេ ៕

ប្រភព៖ theverge   ប្រែសម្រួល៖ សិរីបុទ្រ