Amazon​ ​ខាត​ជាង​ ​៥​ ​ប៊ីលាន​ដុល្លារ​ ​ក្រោយ​ ​ដូណាល់ ត្រាំ​ ​បង្ហោះ​សារ​មួយ​ឃ្លា​លើ​ ​Twitter

  • 2017-08-17 03:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​លោក​ ​ដូណាល់​ ​ត្រាំ​ ​បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ផ្សារ​ទំនិញ​តាម​អ៊ីនធឺណិត​ធំ​បំផុត​ ​Amazon​ ​ខាត​ប្រមាណ​ ​១,២%​ ​ដែល​មាន​តម្លៃ​ ​៥,៧​ ​ប៊ីលាន​ដុល្លារ​ ​ក្រោយ​គាត់​បង្ហោះ​សារ​មួយ​ឃ្លា​លើ​បណ្ដាញ​សង្គម​ ​Twitter​ ​តាម​គណនី​ផ្លូវ​ការ​របស់​គាត់។

សារ​មួយ​ឃ្លា​នោះ​សរសេរ​ថា​ ​”Amazon is doing great damage to tax paying retailers. Towns, cities and states throughout the U.S. are being hurt - many jobs being lost!”​ ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ ​"ក្រុមហ៊ុន​ ​Amazon​ ​កំពុង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធំធេង​ចំពោះ​ការ​ប្រមូល​ពន្ធ​លើ​អ្នក​លក់​រាយ។ ទីប្រជុំជន​ ​ទីក្រុង​ ​និង​រដ្ឋ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កំពុង​រង​ការ​ឈឺចាប់ - ការងារ​ជា​ច្រើន​ត្រូវ​បាន​បាត់​បង់!”

លោក​ ​ដូណាល់​ ​ត្រាំ​ ​តែង​តោង​មិន​លែង​សម្រាប់​ករណី​ទារ​ពន្ធ​ពី​ក្រុមហ៊ុន​លោក​ ​Jeff Bezos​ ​នេះ​ ​ហើយ​លោក​ ​ត្រាំ​ ​ធ្លាប់​ប្រកាស​ថា​ ​Jeff​ ​បាន​ប្រើប្រាស់​ស្ថាប័ន​សារព័ត៌មាន​ ​Washington Post​ ​ដើម្បី​ជួយ​បន្ថយ​ការ​បង់​ពន្ធ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​របស់​ ​Amazon​ ​ខណៈ​ស្ថាប័ន​សារព័ត៌មាន​ត្រូវ​ច្បាប់​អាមេរិក​លើកលែង​​ ​ដែល​ពន្ធ​មួយ​ចំនួន​​មិន​ចាំបាច់​ត្រូវ​បង់​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ រដ្ឋ