មក​ស្គាល់​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ

  • 2017-08-29 03:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​សង់​ផ្ទះ​ហើយ​ចង់​ទិញ​គ្រឿង​អេឡិចត្រូនិក មិន​ដឹង​រក​ទិញ​នៅ​ទី​ណា​?​​ Sabay ណែនាំ​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ល្បីៗ​ចំនួន​ ៥ ដែល​មាន​លក់​សម្ភារ​អេឡិចត្រូនិក​មាន​ផលិតផល​ល្បី​ៗ​​ជាច្រើន​ដូចជា​សម្ភារ​ផ្ទះ​បាយ​ទូទឹកកក​ ម៉ាស៊ីន​បោកសំលៀកបំពាក់ ម៉ាស៊ីនត្រជាក់​ ទូរទស្សន៍​ ទូរសព្ទ កាមេរ៉ា ​ឧបករណ៍​បំពង​សំឡេង(Speaker Hi-fi Home Theather )នឹង​មាន​សម្ភារៈ​ទំនើប​ច្រើន​ទៀត។ ក្រុមហ៊ុន​ទាំងនេះ​មាន

1/ K FOUR GROUP​

ជា​ក្រុមហ៊ុន​លក់​សម្ភារៈ​អេឡិចត្រូនិក​ទំនើប​ជា​ច្រើន​។ គិត​ទល់​ពេល​នេះ​ K FOUR បាន​បើក​ដំណើរ​ការ​រយៈពេល​២៣​ឆ្នាំហើយ​​នឹង​មាន​សាខា​ជា​ច្រើន​ទាំង​ទីក្រុង​​​ភ្នំពេញ​នឹង​តាម​បណ្ដា​ខេត្ត​។ ផលិតផល​ដែល​ក្រុម​ហ៊ុន​មាន​លក់​ក្នុង​នេះ​សុទ្ធ សឹង​ជា​ផលិតផល​ម៉ាក់​ល្បី ៗ​មាន​ដូចជា​​SAMSUNG SONY LG HITACHI TOSHIBA PANASONIC MIDEA TIAYO​ CORNELL PHILIP HITARI JBL ACCESORIE និង​​មាន​ម៉ាកល្បី​ៗ​ជាច្រើន​ទៀត។

K Four ក៏​​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​នាំ​ចូល​ផលិតផល​ម៉ាក ​HITACHI នៅ​ក្នុងប្រទេស​កម្ពុជា​ផង​ដែរ​។​​

2/ ក្រុមហ៊ុន​ SUNSIMEXCO .,LTD

ជា​ក្រុម​ហ៊ុន​​លក់​ផលិតផល​អេឡិចត្រូនិក​ដ៏​ធំ មួយ​ដែល​បាន​បើក​ដំណើរការ​ជាង​ ២០​ ឆ្នាំ​មក​ហើយ​​ដែលមានលក់​គ្រឿង​អេឡិចត្រូនិក​ម៉ាក​​ល្បី​ៗ​​ដូចជា​ Samsung Sony ​មិន​ចាញ់ K Four នោះទេ។​ ​បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​នាំ​ចូល​ផលិតផល​ម៉ាក់​ AKIRA នៅ​ក្នុង ប្រទេស​កម្ពុជា​។ និងមាន​សាខា​​ជា​ច្រើន​បើក​នៅទូទាំង​ប្រទេស។

3/ Nojima

ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ទេ ព្រោះហាង​នេះ​ទើប​តែ​បើក​ដំណើរការក្នុង​ប្រទេស​កម្ពុជា។ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​​ផ្សារ​ទំនើប​ AEON nojima​ មាន​​លក់​សម្ភារៈ​អេឡិចត្រូនិក​ដែល​​​មាន​ផលិតផល​ល្បី​ៗ​​​មិន​ខ្វះ​សម្រាប់​អតិថិជន​ទៅស្វែងរក​​។

​​4/ G gear

G​gear មាន​លក់​តែ​ផលិតផល​LG តែប៉ុណ្ណោះ។ ​ប្រសិន​បើ​​អ្នក​ស្រលាញ់​ពេញ​ចិត្ត​ផលិតផល​ LG អាច​ទៅ​រក​ជាវ​​មាន​ទាំង​ទូរសព្ទ ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ និង​សម្ភារៈ​អេឡីចត្រូនិក​ម៉ាក LG ​ដែលនាំពី​កូរ៉េ។​​

អត្ថបទ៖ ម៉េងងី