Barca ធ្លាប់​បដិសេធ​​ទិញ​ Asensio ក្នុង​តម្លៃ​ត្រឹម​ ៤,៥​លាន​អឺរ៉ូ​

  • 2017-08-17 04:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona សឹង​តែ​មាន​ឱកាស​ទិញ​យក​យុវជន​​ឆ្នើម​ Marco Asensio ពី​ Mallorca ទៅ​ហើយ​ កាល​ពី​ឆ្នាំ​២០១៤​ ដែល​កាល​ណោះ​មាន​តម្លៃ​ត្រឹម​តែ​៤,៥​លាន​អឺរ៉ូ​។

Asensio

យ៉ាង​ណា​ក៏​ដោយ​ការ​ព្រមព្រៀង​បាន​រលាយ​បាត់​ទៅ​វិញ​ដោយ​សារ​ Barcelona មិន​ចង់​ចំណាយ​៤,៥​លាន​អឺរ៉ូ​ ហើយ​ចង់​ឲ្យ​តែ​២,​៥​លាន​អឺរ៉ូ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​​លោក​ Horacio Gaggioli ជា​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ។

“Barca បាន​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​មិន​អាច​ឲ្យ​តម្លៃ​៤,៥​លាន​នោះ​បាន​ទេ។ ពួក​គេ​បាត់បង់​ឱកាស​យក​ Asensio ធ្វើ​ឲ្យ​ Real Madrid ឆក់​យក​បាន​ដោយ​ឲ្យ​ថ្លៃ​លើស​២០​ដង​"។ Horacio ប្រាប់​ដូច្នេះ។

គួរ​រម្លឹក​ថា​ Asensio បាន​ក្លាយ​ជា​តួអង្គ​សំខាន់​ជួយ​ Real Madrid ឈ្នះ Barcelona នៅ​ពាន​ Spanish Super Cup ដោយ​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​២គ្រាប់​ម្នាក់​ឯង​នៅ​ការ​ប្រកួត​ទាំង​ពីរ​ជើង​ ហើយ​គ្រាប់​បាល់​ទាំង​នោះ​សុទ្ធតែ​ជា​បាល់​ពី​ចម្ងាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ វីរ័ត្ន