សាហាវណាស់! ផ្កាយ​រណប​និង​យាន​អវ​កាស​​១០​គ្រឿង​រង​ការ​ខូច​ខាត​ដោយ​សារ …

  • 2017-08-17 12:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ភ្នាក់​ងារ​អវកាស​អឺរ៉ុប​ហៅ​កាត់​ថា​ ESA ​បង្ហាញ​ថា​ មាន​ផ្កាយ​រណប​និង​យាន​អវកាស​ ១០​ គ្រឿង​ត្រូវ​បាន​ខូច​ខាត​ដោយ​រលក​កម្ដៅ​ព្រះអាទិត្យ​ (Sun’s Flare) ​ខណៈ​វា​បាន​បញ្ចេញ​ចំ​ហាយ​តាម​រយៈ​ប្រព័ន្ធ​ព្រះអាទិត្យ។ 

ផ្កាយ​រណប​ប្រតិ​បត្តិ​ការ​នៅ​ខាង​ក្រៅ​រលក​កម្ដៅ​ក្នុង​នោះ​មាន​ផ្កាយ​រណប​ Proba-2 ​របស់​ ESA, ESA-NASA ​ព្រម​ទាំង​គម្រោង​ផ្កាយ​រណប​រួមគ្នា​ SOHO និង​ Solar Dynamic Observatory ​របស់​ NASA ​និង​ផ្កាយ​រណប​ផ្សេង​ទៀត​រង​ការ​ខូច​ខាត​បន្ទាប់​ពី​ការ​ភាយ​រលក​កម្ដៅ​ព្រះអាទិត្យ​ ។   រលក​កម្ដៅ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ ៣០០ ០០០ ​គីឡូ​ម៉ែត្រ​ក្នុង​១​វិនាទី​ ។ វា​ចំណាយ​ពេល​ ៥០០ វិនាទី​ដើម្បី​មក​ក្បែរ​ផែន​ដី ​និង​តិច​ជាង​ ៨ ​នាទី​ចេញ​ពី​ព្រះ​អាទិត្យ ។ អ្នក​ជំនាញ​បាន​ព្រមាន​ថា ​ព្យុះ​ម៉ាញេទិច​ដ៏​ខ្លាំង​ក្លា​ទំនង​ជា​បំផ្លាញ​បណ្ដាញ​ថាមពល​ កាត់​ផ្ដាច់​ប្រព័ន្ធ​ទំនាក់​ទំនង​ទូរ​គមនាគមន៍ ​និង​បច្ចេកវិទ្យា​ផ្កាយ​រណប​ដោយ​ខាត​បង់​សេដ្ឋកិច្ច​សកល​លោក​ទំហំ​ទឹក​ប្រាក់​ទ្រី​លាន​ដុល្លារ​ឯណោះ​ ។ ជាក់​ស្ដែង​ដូច​ជា​ហេតុ​ការណ៍ “Carrington Event” ​នៅ​ឆ្នាំ ​១៨៥៩​ដែល​រលក​កម្ដៅ​ព្រះ​អាទិត្យ​បាន​កាត់​ផ្ដាច់​ប្រព័ន្ធ​ទូរ​លេខ​ទូទាំង​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង​ ៕

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី