ចៅស្រីច្បងរបស់អធិរាជជប៉ុនប្រកាសព្រះរាជពិធីភ្ជាប់ពាក្យប៉ុន្តែ...
- 2017-08-17 12:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅស្រីច្បងរបស់អធិរាជជប៉ុនប្រកាសព្រះរាជពិធីភ្ជាប់ពាក្យប៉ុន្តែ...
ចន្លោះមិនឃើញ
ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុនបានមានប្រសាសន៍កាលពីប៉ុន្មានម៉ោងមុនថា ចៅស្រីច្បងរបស់ព្រះចៅអធិរាជជប៉ុន Akihito ព្រះនាង Mako និងមិត្តប្រុស Kei Komuro នឹងប្រកាសព្រះរាជពិធីភ្ជាប់ពាក្យជាសាធារណៈនៅថ្ងៃទី៣ ខែកញ្ញាខាងមុខ ។
ចំណែកឯព្រះរាជអភិសេកនឹងប្រព្រឹត្តទៅឆ្នាំ ២០១៨ ហើយព្រះនាង Mako ត្រូវដាក់ថ្វាយឋានៈជាមុនសិនទើបរាជអភិសេកបាន ។ នេះបើយោងតាមច្បាប់របស់ប្រទេសជប៉ុន។
ការសែតជប៉ុន Japan Times រាយការណ៍ថា នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ព្រះចៅអធិរាជជប៉ុននឹងអនុវត្តនីតិវិធីដើម្បីសម្រេចព្រះរាជពិធីអភិសេករបស់ពួកគេ។ ប្រធានទីភ្នាក់ងារលោក Shinichiro Yamamoto នឹងរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសពិធីភ្ជាប់ពាក្យបន្ទាប់ពីរាយការណ៍ទៅអធិរាជ និងអធិរាជិនីព្រមទាំងឪពុក-ម្ដាយរបស់ព្រះនាង Mako។ ទន្ទឹមគ្នានេះដែរពួកគេទាំងពីរនឹងជួបគ្នាដំបូងជាមួយនឹងអ្នកការសែត ។ ព្រះនាងព្រមទាំងអនាគតស្វាមីមានអាយុ២៥ឆ្នាំស្របាលគ្នា ពួកគេបានស្គាល់គ្នា៥ឆ្នាំមកហើយអំឡុងពេលរៀននៅសកលវិទ្យាល័យ International Christian University ក្នុងប្រទេសជប៉ុន។ Komuro ដែលជាអនាគតស្វាមីព្រះនាងបច្ចុប្បន្នបម្រើការនៅក្រុមហ៊ុនច្បាប់ក្នុងក្រុងតូក្យូ៕