ឧបករណ៍​​ ៤ នេះ​ដោត​​ឌុយ​ចោល​ស៊ី​ភ្លើង​ច្រើន​មិន​ស្ទើរ

  • 2017-08-18 02:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ផ្អែក​តាម​ការ​សិក្សា​របស់​វិបសាយ​ Bright Side ​បង្ហាញ​ថា​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ទោះ​បី​ជា​បាន​ចុច​ប៊ូតុង​បិទ​ដំណើរ​ការ​វា​ក្ដី។ មនុស្ស​ភាគ​ច្រើន​គិត​ថា​បរិមាណ​​ភ្លើង​ដែល​ស៊ី​គឺ​តិច​តួច​ទេ ប៉ុន្តែ​បើ​សន្សំ​រាប់​ខែ​ រាប់​ឆ្នាំ​ទៅ​ច្រើន​មែន​ទែន។

ឆ្នាំង​សាក​ទូរសព្ទ

ទោះ​ជា​មិន​ដោត​ជាប់​ទូរសព្ទ ឬ​ដោត​ជាប់​ទូរសព្ទ​ក្ដី​ ឆ្នាំង​សាក​ដែល​ដោត​ជាប់​​ឌុយ​ភ្លើង​​នៅ​តែ​ប្រើ​ថាមពល​អគ្គិសនី។ ត្បិត​ថា​ស៊ី​​មួយ​ថ្ងៃ​ស៊ី​ភ្លើង​ត្រឹម​​ប្រមាណ ១,២ វ៉ាត់​ ប៉ុន្តែ​​ប្រសិន​បើ​នៅ​ផ្ទះ​របស់​អ្នក​មាន​ប្រើ​ឆ្នាំង​សាក​ច្រើន​ នោះ​វា​ស៊ី​ភ្លើង​ច្រើន​ទៅ​តាម​ហ្នឹង។

ទូរទស្សន៍​

បិទ​ទូរទស្សន៍​ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​ តែ​មិន​​បាន​ដក​ឌុយ​ចេញ​នោះ​មួយ​ថ្ងៃ​ស៊ី​ថាមពល​​ដល់​​ប្រមាណ ២៤ វ៉ាត់​ឯណោះ។ ដូច​នេះ​បើ​ដោត​ចោល​មួយ​ឆ្នាំ​​ស៊ី​ភ្លើង​ជិត​ ៩ គីឡូវ៉ាត់។

កុំព្យូទ័រ​​លើ​តុ​ ឬ Laptop

ទោះ​បី​ជា​បាន​បិទ​កុំព្យូទ័រ​លើ​តុ​ ឬ Laptop ហើយ​ក្ដី​ ប៉ុន្តែ​បើ​មិន​បាន​ដក​ខ្សែ​ចេញ​ទេ​នោះ​មួយ​ថ្ងៃ​វា​នឹង​ស៊ី​ភ្លើង​អស់​ប្រហែល ៩៦ វ៉ាត់។ ចំពោះ​ការ​បើក​កុំព្យូទ័រ​ ឬ Laptop ចោល​វិញ​​បរិមាណ​ភ្លើង​ដែល​ស៊ី​ឡើង​គុណ​ ១,៥។

ឧបករណ៍​ដែល​មាន​កំណត់​ម៉ោង​

ឧបករណ៍​ដែល​មាន​កំណត់​ម៉ោង​​ដូច​ជា​ម៉ាស៊ីន​ដុត​នំ​ជា​ដើម​ ស៊ី​ភ្លើង​ច្រើន​ជាង​គេ ដោយ​មួយ​ថ្ងៃ​អាច​ស៊ី​ដល់​ ប្រមាណ​ ១០៨ វ៉ាត់​ឯណោះ៕​

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខហេង