មិននឹកស្មានថា ចង់ក្លាយជា កងកម្លាំងពិសេសដាណឺម៉ាក ត្រូវហ្វឹកហាត់ច្រើន និងលំបាកយ៉ាងនេះ
- 2017-08-18 03:36:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានថា ចង់ក្លាយជា កងកម្លាំងពិសេសដាណឺម៉ាក ត្រូវហ្វឹកហាត់ច្រើន និងលំបាកយ៉ាងនេះ
ចន្លោះមិនឃើញ
កងកម្លាំងពិសេស Fromandskorpset ឬ Frogman Corps របស់ប្រទេសដាណឺម៉ាក គឺជាកងកម្លាំងដ៏ខ្លាំងក្លាបំផុតមួយនៅលើពិភពលោក និងជាអង្គភាពប្រតិបត្តិការពិសេស ដែលបានយកគំរូតាម កងកម្លាំងពិសេសអង់គ្លេស British Special Boat Squadron ឬហៅកាត់ថា S.B.S. ។ វាចាប់ផ្ដើមសកម្ម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៥៧។ វាគឺជាកងកម្លាំងពិសេសដំបូងបង្អស់របស់ប្រទេស បន្ទាប់ពីបានក្លាយជាផ្នែកមួយនៃកងទ័ពជើងទឹកដាណឺម៉ាក។
ទោះបីជាយ៉ាងណា ចាប់តាំងពីឆ្នាំ១៩៧០ មក វាបានក្លាយជាអង្គភាពប្រតិបត្តិឯករាជ្យដំបូងបង្អស់មួយ ដែលធ្វើការជាមួយនាវាចម្បាំង នាវាមុជទឹក និងជាផ្នែកនៃបញ្ជាការប្រតិបត្តិការ របស់កងនាវាចរដាណឺម៉ាក។ ពួកគេបម្រើបានទាំងការវាយប្រហារក្នុងទឹក និងលើគោក ហើយមានសមត្ថភាពធ្វើការស៊ើបអង្កេតរយៈចម្ងាយឆ្ងាយ , ធ្វើសកម្មភាពដោយផ្ទាល់ និង កិច្ចការផ្សេងទៀត ដែលស្រដៀងនឹងវិសាលភាព នៃក្រុម U.S Navy SEAL Teams របស់សហរដ្ឋអាមេរិកដែរ។
ជារៀងរាល់ឆ្នាំ មានអ្នកដាក់ពាក្យស្នើសុំចូលបម្រើកងកម្លាំងពិសេសនេះ ពី ៥០០ ទៅ ៦០០ នាក់ ប៉ុន្តែបេក្ខជនមិនដល់ ១០ នាក់ឡើយ ដែលអាចឆ្លងផុតការហ្វឹកហាត់ រយៈពេល ៩ ខែ របស់ Frogman Corps បាន។
យ៉ាងណាមិញ អ្នកដែលមានបំណងចង់បម្រើការនៅក្នុងកងកម្លាំងពិសេសខាងលើ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
ប្រសិនបើពួកគេអាចឆ្លងផុតការប្រឡងខាងលើ នោះត្រូវបន្តទៅធ្វើការប្រឡង ដែលមានរយៈពេល ៩២ ម៉ោងទៀតដូចជា៖
ក្រោយពីបានបញ្ចប់ការប្រឡងទាំងនេះ បេក្ខជនត្រូវបានអញ្ជើញឲ្យចូលរៀនថ្នាក់ឯកទេសសិក្សាមួយថ្ងៃ នៅទីក្រុងកូប៉េនហាហ្គេន (Copenhagen) ប្រទេសដាណឺម៉ាក។ បន្ទាប់មក ប្រសិនបើត្រូវបានគេជ្រើសរើស បេក្ខជនត្រូវចុះកុងត្រា នៅក្នុងខែធ្នូ និងចាប់ផ្ដើមហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀត ដូចជា៖
ចុចអាន៖