នៅ​ជប៉ុន​មាន​រ៉ូបូត​ព្រះ​សង្ឃ​ ​ស៊ី​ថ្លៃ​ទាប​បំផុត​សម្រាប់​ពិធី​បុណ្យ​សព​

  • 2017-08-18 03:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​ជប៉ុន​អ្នក​នឹង​ឃើញ​មាន​មនុស្ស​យន្ត​ (រ៉ូបូត) បំពេញ​កិច្ច​ការងារ​ជា​ច្រើន​​​មាន​ដូច​ជា​​​អ្នក​សម្អាត, អ្នក​រត់​តុ ឬ អ្នក​គិត​លុយ​នោះ​ទេ។ ប៉ុន្តែ​​អ្វី​ដែល​ប្លែក​បំផុត​នោះ​គឺ​រ៉ូបូត​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​ពិធី​បុណ្យ​សព​ ដើរ​តួ​ជំនួស​ព្រះសង្ឃ។

រ៉ូបូត​​ដែល​អាច​ដើរ​តួ​ជា​ព្រះសង្ឃ​មាន​ឈ្មោះ​ថា​ Pepper បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ SoftBank Group ដោយ​វា​មាន​កម្ពស់​ ១,២ ម៉ែត្រ​, មាន​ដៃ​ជើង​កម្រើក​បាន ​និង​មាន​ភាព​វៃ​ឆ្លាត​​ទៀត​ផង។ Pepper ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ ហើយ​រ៉ូបូត​នេះ​​ត្រូ​វ​បាន​សរសេរ​កូដ​បញ្ជា​ដោយ​ក្រុមហ៊ុន​ Nissei Eco ដើម្បី​អាច​សូត្រ​ធម៌​តាម​អ្វី​ដែល​ព្រះសង្ឃ​តែង​​ប្រារព្ធ​ក្នុង​ពិធី​បុណ្យ​សព។ ​ក្រុមហ៊ុន​ Nissei បាន​គិត​ថ្លៃ​លើ​សេវាកម្ម​ដោយ​មួយ​ពិធី​ស៊ី​ថ្លៃ ៤៥០ ដុល្លារ ដែល​ថោក​ជាង​​ការ​ចំណាយ​លើ​ព្រះសង្ឃ​​មែន​ទែន។

រ៉ូបូត​ Pepper បាន​​បង្ហាញ​ខ្លួន​​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ​ ដោយ​គេ​បាន​ចាត់​ទុក​ថា​ជា​រ៉ូបូត​ដំបូង​គេ​ក្នុង​លោក​អាច​យល់​ពី​អារម្មណ៍​ និង ទឹក​មុខ​របស់​មនុស្ស ដោយ​សារ​វា​អាច​មើល​ឃើញ​ទិដ្ឋភាព​ជុំវិញ​តាម​​រយៈ​កាមេរ៉ា​​ក្នុង​ភ្នែក​របស់​វា។ ​មាន​រ៉ូបូត​ Pepper ប្រហែល​ជា​ ១០ ០០០ គ្រឿង​កំពុង​បាន​ប្រើ​ជុំវិញ​ពិភពលោក​ ដោយ​រ៉ូបូត​នីមួយៗ​ត្រូវ​បាន​គេ​​សរសេរ​កូដ​បញ្ចូល​ឲ្យ​​បំពេញ​កិច្ចការ​​ជាក់​លាក់​ណា​មួយ។ Pepper មាន​តម្លៃ​ប្រហែល​ ១ ៦៧០ ដុល្លារ ឬ​អាច​ជួល​ក្នុង​តម្លៃ​ ៣២០/មួយ​ខែ៕​​​​​​​​​​​​​

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី