មិន​យូរ​ទេ Alibaba របស់ Jack Ma នឹង​វ៉ា​ដាច់ Amazon

  • 2017-08-18 11:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ទេ​អាជីវ​កម្ម​លក់​ទំនិញ​តាម​អន​ឡាញ​ដ៏​ធំ​របស់​ចិន​ Alibaba ​នឹង​វ៉ា​ដាច់ Amazon ខណៈ​ភាគ​ហ៊ុន​របស់​ Alibaba ​បាន​កើន​ឡើង​ជិត​ ៥០% ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ប្រតិ​បត្តិ​ការ​លក់​ និង​ប្រាក់​ចំណេញ​ក្នុង​ត្រី​មាស​ទី​២​របស់​ខ្លួន​កើន​ឡើង​ខ្ពស់​ជាង​ព្យា​ករណ៍​ Wall Street ​ទៅទៀត​ ។

ភាគ​ហ៊ុន​របស់​ Alibaba បាន​កើន​ឡើង​ច្រើន​ជាង​ ៩០% ​ក្នុង​ឆ្នាំ​នេះ ហើយ​ឥឡូវ​ក្រុម​ហ៊ុន​មាន​តម្លៃ​ប្រហែល​ ៤២០ ប៊ី​លាន​ដុល្លារ​ឯ​ណោះ​ ។ ដោយ​ឡែក​ប្រតិ​បតិ្ត​ការ​របស់​ Amazon ​ក៏​ហ៊ុច​ផល​វិជ្ជមាន​ដែរ ខណៈ​ក្រុម​ហ៊ុន​មាន​តម្លៃ​ ៤៦៥​ប៊ី​លាន​ដុល្លារ​ ។ ប្រតិ​បត្តិ​ការ​ Alibaba ​ដំ​ណើរ​ការ​ល្អ​ជាង Amazon ​ដោយ​សារ​តែ​តម្រូ​វការ​ទីផ្សារ​ក្នុង​ស្រុក​ខ្លាំង​ ។

ក្រុមហ៊ុន Alibaba បាន​លើក​ឡើង​ថា ​ប្រាក់​ចំណូល​សរុប​កើន​ឡើង​ ៥៦% ​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​មុន ​ហើយ​កំ​ណើន​នេះ​ដែរ​គឺ​មាន​សន្ទុះ​អ្នកប្រើ​​ប្រាស់​ស្មាត​ហ្វូន។ បើ​សិន​ភាគ​ហ៊ុន​របស់​ Alibaba ​បន្ត​កើន​ឡើង​នោះ ​វា​នឹង​វ៉ា​ដាច់ Amazon ​ហើយ​នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​លក់​ទំ​និញ​តាម​អន​ឡាញ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក​ជា​មិន​ខាន ។

រំឭក​ថា ភាគ​ហ៊ុន​ទី​ផ្សារ​របស់​ Alibaba ​មាន​តម្លៃ​ ២៣០​ប៊ី​លាន​ដុល្លារ​នៅ​ពេល​ក្រុម​ហ៊ុន​បើក​ជា​សា​ធារ​ណៈ​នៅ​ឆ្នាំ​ ២០១៤​ ។ ចំណែក ​Amazon ​មាន​តម្លៃ​ត្រឹម​តែ​ ១៣០ ​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​។ តែ​នៅ​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Alibaba ​ជួប​ហា​និ​ភ័យ​ដោយ​ទំនិញ​ក្លែង​ក្លាយ​ចរាចរ​ពាស​ពេញ​វិប​សាយ​ ។ ដោយ​ឡែក​ Amazon ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ៕

ប្រភព៖ CNN   ប្រែសម្រួល៖ សិរីបុទ្រ