Facebook នឹងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃ ៧៥០លានដុល្លារ
- 2017-08-18 12:54:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook នឹងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃ ៧៥០លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook ប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគ ៧៥០លានដុល្លារដើម្បីសង់មជ្ឈមណ្ឌលទិន្នន័យ (Data Center) ថ្មីនៅទីក្រុង New Albany រដ្ឋ Ohio សហរដ្ឋអាមេរិក ។
យោងតាមទីភ្នាក់ងារសេវាកម្មអភិវឌ្ឍន៍រដ្ឋ Ohio ឱ្យដឹងថា ក្រុមហ៊ុន Facebook នឹងទទួលបានកញ្ចប់ថវិកាលើកទឹកចិត្តពីរដ្ឋប្រហែល ៣៧,១ លានដុល្លារដើម្បីគាំទ្រដល់គម្រោងសាងសង់នេះ ។ ដោយឡែកអភិបាលរដ្ឋ Ohio លោក John Kasich និយាយថា គម្រោងសាងសង់នេះឆ្លុះបញ្ចាំងពីសេចក្តីត្រូវការរបស់រដ្ឋដោយបង្កើតការងារចម្រុះសម្រាប់ប្រជាជន ។
ទន្ទឹមគ្នានេះដែរអភិបាលកំពុងបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុន Foxconn មកសង់រោងចក្របន្ថែមក្នុងរដ្ឋរបស់លោក ខណៈកាលពីពេលថ្មីៗនេះក្រុមហ៊ុនដំឡើងឧបករណ៍អេឡិចត្រូនិកដ៏ធំរបស់តៃវ៉ាន់មួយនេះលើកឡើងថា ខ្លួននឹងវិនិយោគ ១០ប៊ីលានដុល្លារដើម្បីសង់រោងចក្រនៅរដ្ឋ Wisconsin ដែលអាចបង្កើតការងារចន្លោះពី ៣ ០០០ ទៅ ១៣ ០០០ ប្រភេទឯណោះ ៕
បច្ចុប្បន្ន Facebook មានមជ្ឈមណ្ឌលទិន្នន័យក្នុងរដ្ឋមួយចំនួនដូចជា Oregon, North Carolina និងរដ្ឋ Iowa ។ ខណៈមជ្ឈមណ្ឌលនៅទីក្រុង Fort Worth, Texas and Los Lunas និងរដ្ឋ New Mexico កំពុងសាងសង់នៅឡើយ៕