ល្បិចចាប់យកមុំទិដ្ឋភាព ឲ្យមើលទៅឃើញទាក់ទាញ
- 2017-08-19 03:45:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចចាប់យកមុំទិដ្ឋភាព ឲ្យមើលទៅឃើញទាក់ទាញ
ចន្លោះមិនឃើញ
មុំទិដ្ឋភាព (Point of View) សំដៅលើទិដ្ឋភាពមួយដែល Subject មើលទៅកាន់ ឧទាហរណ៍ការជិះកង់ មនុស្សចង្អុលទៅសមុទ្រ ឬទន្លេជាដើម។ ការថតរូបភាពប្រភេទសកម្មភាពពី Point of view អាចផលិតបានរូបភាពច្បាស់ល្អ និងទាក់ទាញ ប៉ុន្តែមានរឿងច្រើនដែលត្រូវធ្វើ។ តទៅនេះនឹងបង្ហាញផ្តោតលើការជិះកង់ប៉ុណ្ណោះ។ យើងប្រើប្រាស់ Fisheye lens ទំហំ 10.5mm ដើម្បីទទួលបានទិដ្ឋភាពធំ។ អ្នកក៏អាចប្រើប្រាស់កាមេរ៉ាប្រភេទ Action ដូចជា GoPro ផងដែរ។ យើងក៏បានប្រើនូវ ខ្សែភ្ជាប់ទប់លំនឹងពី OP/TECH USA ប៉ុន្តែអ្នកអាចបង្កើតខ្លួនឯងបាន ដោយប្រើខ្សែកាមេរ៉ាភ្ជួរនឹងករ រួចចងកាមេរ៉ារឹបនឹងដើមទ្រូង។
១. ល្បឿន
អ្នកគួរកំណត់ Shutter-priority mode និង Auto ISO ដូច្នេះអ្នកគ្រប់គ្រង Shutter speed។ សម្រាប់ Subjects ភាគច្រើនគួរកំណត់ Shutter speed ប្រហែល 1/50 sec ប៉ុន្តែយើងត្រូវការកំណត់ 1/160 sec ដើម្បីចាប់យករូបភាពមានចលនាពេលជិះកង់។ អ្នកគួរប្រើប្រាស់ Self-timer សម្រាប់ Shooting mode ដូច្នេះអ្នកអាចថតដោយមិនចាំបាច់ប្រើប្រាស់ដៃនោះទេ។
២. ភ្ជាប់ខ្សែ
ឮ
អ្នកគួរប្រើប្រាស់ខ្សែកាមេរ៉ាភ្ជាប់នឹងក រួចប្រើប្រាស់បន្ទះជ័រជាមួយខ្សែដើម្បីចងផ្អឹបកាមេរ៉ានឹងទ្រូងរបស់អ្នក។ ដើម្បីកែតម្រូវមុំកាមេរ៉ា អ្នកគួរព្យាយាមដាក់អ្វីមួយនៅពីក្រោយ ព្រោះទីតាំងដែលភ្ជាប់នឹងទ្រូងធ្វើឲ្យ Lens តម្រង់ទៅក្រោម។ អ្នកគួររុញឡើងបន្តិច និងសាកល្បងថតដើម្បីពិនិត្យមើលរូបភាព។
៣. រក្សាការ Focus
ការ Focus មានការពិបាកពេលអ្នកមិនអាចឃើញអ្វីដែលអ្នកថត។ អ្នកគួរប្តូរទៅប្រើប្រាស់ Manual focus ដោយវាស់កម្រិតចម្ងាយរបស់ Subject រួចកំណត់ Focus ដោយប្រើប្រាស់ Indicator លើ Lens។ បន្ទាប់មកទៀតកំណត់ Self-timer រួចចាប់ផ្តើមជិះកង់ដែលម្តង។ អ្នកប្រហែលជាចំណាយពេលបន្តិចក្នុងសាកល្បង ដើម្បីទទួលបានការ Focus ត្រឹមត្រូវ៕