Liverpool បដិសេធ​សំណើ​ទិញ​ Coutinho លើក​ទី​៣​ធ្វើ​ឲ្យ​ Barca ក្អួត​ឈាម

  • 2017-08-19 04:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បដិសេធ​សំណើ​សុំ​ទិញ​ Coutinho ជា​លើក​ទី​៣​ពី​ Barcelona ដែល​មាន​​តម្លៃ​ ១១៤,២លាន​ផោន​។

Coutinho

ក្លឹប​ជើង​ឯក​អង់គ្លេស​១៨​សម័យ​កាល​បាន​បដិសេធ​សំណើ​២​លើក​រួច​មក​ហើយ​របស់ Barcelona ដែល​លើក​ទី​មួយ​ថ្លៃ​ ៧២​លាន​ផោន​ និង​លើក​ទី​ពី​តម្លៃ​៩០,៤​លាន​ផោន​។ Liverpool បាន​បញ្ជាក់​តាំង​ពី​ដើម​​មក​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​មិន​មែន​សម្រាប់​លក់​ទេ​ មិនថា​ឲ្យ​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ។

តារា​ឆ្នើម​វ័យ​២៥​ឆ្នាំ​រូប​នេះ​ទើប​តែ​បន្ត​កុងត្រា​កាល​ពី​ខែ​មករា​ហើយ​កុងត្រា​ថ្មី​នោះ​មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ណា​អាច​ទិញ​ផ្ដាច់​កុងត្រា​បាន​ទេ (No release clause) ដែល​វា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ Barcelona ពិបាក​នាំ​យក​រូប​គេ​ទៅ​កាន់​ទឹកដី Nou Camp៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម