គ្រូ​ Spurs ថា​នឹង​ទិញ​កីឡាករ​ថ្មី​យ៉ាង​ហោច​ក៏​៣​នាក់​ដែរ​​ ទោះ​ទីផ្សារ​ជិត​បិទ​ក៏​ដោយ​

  • 2017-08-19 07:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino គ្រោង​ទិញ​កីឡាករ​ថ្មី​មក​ចូល​រួម​ក្រុម​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ទៀត​ដែរ​​ នៅ​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​រដូវ​ក្ដៅ​នេះ។

Mauricio Pochettino

ការ​បញ្ជាក់​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ភាគ​ខាង​ជើង​ទីក្រុង​ឡុង​មួយ​នេះ​ទើប​តែ​ទិញ​បាន​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ខណៈ​ទីផ្សារ​នឹង​បិទ​នៅ​ថ្ងៃ​៣១ ខែ​សីហា​ហើយ។ មុន​នឹង​បាន ​Davinson Sánchez ពី​​ Ajax​ ក្រុម​ Spurs ​បាន​លក់​កម្លាំង​សំខាន់​ Kyle Walker ឲ្យ​ទៅ​ Manchester City ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។​

យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាត់ការ​​ Pochettino បាន​និយាយ​ថា៖"ខ្ញុំ​ចង់​បាន​កីឡាករ​ថ្មី​៣រូប​​ បើ​សិន​ជា​អាច​ទៅ​រួច​ តែ​មើល​ទៅ​វា​ពិតជា​ពិបាក។ ពួក​យើង​ត្រូវ​ការ​ពេល​វេលា​សម្រេច​វា។​ ជា​រៀងរាល់​រដូវ​កាល​យើង​តែងតែ​ទិញ​កីឡាករ​៣ ឬ​ក៏​៤​រូប"។

Tottenham Hotspur ក្រោយ​ទិញ​បាន​ Sánchez របស់​ Ajax កាល​ពី​ម្សិល​មិញ​បាន​លេច​ឭ​ព័ត៌មាន​ថា​ចង់​បាន Pape Cheikh Diop របស់​ Celta Vigo, Paulo Gazzaniga របស់​ Southampton និង​ Ross Barkley របស់ Everton បន្ថែម​ទៀត​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន