ទុក្ខ​ជាន់​លើ​ទុក្ខ​! Suarez អវត្តមាន​មិន​អាច​លេង​ឲ្យ​ Barca មួយ​ខែ​

  • 2017-08-19 07:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ដែល​កំពុង​មាន​វិបត្តិ​ខ្សែ​ប្រយុទ្ធ​ នឹង​លេង​ដោយ​គ្មាន​ Luis Suarez យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ដែរ​ដោយ​សារ​បញ្ហា​របួស​ជង្គង់។

អតីត​កីឡាករ​ Liverpool មាន​បញ្ហា​របួស​​ក្នុង​ការ​ប្រកួត​ជើង​ទីពីរ​ Spanish Super Cup ដែល​​ Barcelona ចាញ់​ Real Madrid ២-០។ Suarez នឹង​​អវត្តមាន​​ប្រកួត​សំខាន់​មួយ​ចំនួន​នៅ​ La Liga ដូចជា​ប៉ះ Real Betis, Alaves និង​ Espanyol ហើយ​ទំនង​ជា​ត្រឡប់​មក​វិញ​នៅ​ប្រកួត​ប៉ះ​ Getafe ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា។

ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​​កាតាឡាន់​ បច្ចុប្បន្ន​នៅ​សល់​តែ Lionel Messi ប៉ុណ្ណោះ​នៅ​តំបន់​ខាង​លើ​ ដោយ​សារ​​ Suarez របួស​ ហើយ​ Neymar បាន​ចាកចេញ​ទៅ​លេង​នៅ​លីគបារាំង​ ស្រប​ពេល​ដែល​សំណើ​សុំ​ទិញ​ Coutinho ត្រូវ​ Liverpool ច្រាន​ចោល​៣​លើក​មក​ហើយ៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ វីរ័ត្ន