ក្រុម​បាល់​បោះ​កម្ពុជា ចាញ់​សិង្ហបុរី​ក្នុង​លទ្ធផល ៦៤-៩៥ នៅ​ស៊ីហ្គេម

  • 2017-08-20 08:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​បាល់​បោះ​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​សិង្ហបុរី​ដោយ​លទ្ធផល ៦៤-៩៥ នៅ​ប្រទេស​ម៉ាឡេស៊ី​មុន​នេះ​បន្តិច ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩។

នេះ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល B ​លើក​ទី១ របស់​កម្ពុជា។ ថ្ងៃ​ស្អែក ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ប៉ះ​ជា​មួយ​ក្រុម​វៀតណាម​នៅ​វេលា​ម៉ោង ៨​ព្រឹក។ កាល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហបុរី ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​វៀតណាម​ដោយ​លទ្ធផល ៧៨ ទល់​នឹង ៦០។ ចាំ​មើល ថ្ងៃ​ស្អែក​អាច​យក​ឈ្នះ​ជា​ថ្មី ឬ​យ៉ាង​ណា?

ខាង​ក្រោម​នេះ ជា​ក្រុម​កីឡា​បាល់​បោះ​ទាំង ២​ពូល៖

ពូល A

  • ហ្វីលីពីន
  • ថៃ
  • ម៉ាឡេស៊ី
  • មីយ៉ាន់ម៉ា​

ពូល B

  • ឥណ្ឌូណេស៊ី
  • សិង្ហបុរី
  • កម្ពុជា
  • វៀតណាម
  • ឡាវ​

អត្ថបទ៖ គង់ វិសាល