កម្មវិធីកែរូបនេះ មានបង្កប់មុខងារថតរូបអាចកែ ISO អីបានម៉ាអេម
- 2017-08-21 02:35:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីកែរូបនេះ មានបង្កប់មុខងារថតរូបអាចកែ ISO អីបានម៉ាអេម
ចន្លោះមិនឃើញ
Adobe Photoshop Lightroom ត្រូវបានចាត់ទុកថាជាកម្មវិធីកែរូបមួយដែលមានមុខងារសម្បូរបែបជាច្រើន។ អ្វីដែលពិសេសកម្មវិធីនេះមានបង្កប់មុខងារថតរូបដែលអាចឲ្យយើងកែកម្រិត ISO, Shutter Speed និង មុខងារដទៃទៀតដូចជាការថតលើកាមេរ៉ា DSLR អ៊ីចឹងដែរ។
ដើម្បីប្រើប្រាស់មុខងារថតរូបនេះ ដំបូងគ្រាន់តែទាញយកកម្មវិធីដែលដាក់ឲ្យទាញយកឥតគិតថ្លៃនៅលើ Play Store និង App Store។ ពេលដំឡើងរួចបើកកម្មវិធី រួចចុចលើរូបកាមេរ៉ានៅផ្នែកខាងស្ដាំខាងក្រោម នោះនឹងចូលទៅដល់មុខងារថតរូបជាមិនខាន។
ប៉ុន្តែអ្នកត្រូវប្ដូរពីការថត Automatic ទៅជា Professional ដើម្បីអាចកំណត់ ISO, Shutter Speed ឬ Exposure បាន។
ពេលដែលថតរួចអ្នកថែមទាំងអាចកែកុនរូបភាពតាមកម្មវិធីនេះបានផងដែរ៕