អ្នកគ្រូ​ម្នាក់​មាន​ទាំងកូន​តូចផង​ធ្វើ​ដំណើរ​ជិត១០០គីឡូម៉ែត្រ​ដើម្បី​ប្រឡង​បាក់ឌុប

  • 2017-08-21 06:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យាម្នាក់​ធ្វើដំណើរក្នុង​ចំងាយ​ផ្លូវ​ជិត​១០០​គីឡូម៉ែត្រ​ដើម្បី​មក​ប្រឡង​បាក់ ឌុបដោយ​យក​ទាំងកូន​តូច​អាយុទើប​ប្រាំបីខែមក​ជាមួយ​ផង ដោយ​រំពឹង​ថា​ខ្លួន​នឹង​ប្រ​ឡងជាប់ និងបាន​ក្លាយ​ជាគ្រូ​ក្រម​ខណ្ឌ​របស់​ក្រ​សួង​អប់​រំ​យុវជន​ និង​កីឡា។ នេះ​បើ​តាមការ​ផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុក​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនារសៀលនេះ។

(ពីឆ្វេង​ទៅស្តាំ៖ ស្វាមី និង​អ្នកគ្រូ ឡុញ ស្រីពៅ)

បើ​តាម​អង្គភាព​ប្រឆាំង​អំពើរពុករលួយ​អ្នក​គ្រូ​មាន​ឈ្មោះ​ថា​ ឡុញ ស្រីពៅ ជាគ្រូជាប់​កិច្ច​សន្យា​បង្រៀន​ថ្នាក់​ទី​១​នៅ​សាលា​បឋម​សិក្សា​សហគមន៍​រំលិច ក្នង​ឃុំ​ក្រ​ពើពីរ ស្រុក​វាល​វែង ខេត្ត​ពោធិសាត់ ហើយ​ជាបេក្ខជន​ប្រឡង​ស្វ័យរិន​សម្រាប់​សម័យ​ប្រឡង​ឆ្នាំ​នេះ។ អ្នក​គ្រូបាន​ធ្វើ​ដំណើរមក​កាន់​មណ្ឌល​ប្រឡង​នៅ​ទីរួម​ខេត្ត​ដោយ​មាន​ចំងាយ​ផ្លូវ​ជិត​១០០​គីឡូម៉ែត្រ។

ស្វាមី​អ្នក​គ្រូ​បាន​ជូន​អ្នក​គ្រូ​មក​កាន់​មណ្ឌល​ប្រឡង និង​បាន​ជួយ​មើលកូនពេល​អ្នកគ្រូចូលប្រឡង។ បើ​តាម​អង្គភាព​ប្រឆាំងអំពើពុក​រលួយ​អ្នកគ្រូជា​គ្រូ​ជាប់​កិច្ច​សន្យា និង​បានទទួល​ប្រាក់​ឧបត្ថម្ភ​ប្រហែល​៤០ម៉ឺន​រៀល​ពី​រដ្ឋាភិបាលក្នុងមួយ​ខែ។ ​អ្នក​គ្រូរំពឹង​ថា​នឹង​ប្រឡងបាក់ឌុបជាប់​ហើយ​អាច​មាន​ឱកាស​ប្រឡង​ធ្វើជា​គ្រូ​ក្រម​ខណ្ឌ​កម្រិត​ថ្នាក់​បឋម​សិក្សា​បាន៕

អត្ថបទ៖ ទូច សុខា

រូប​ភាព៖ ACU