តើអ្នកដឹងទេថា យើងអាចមើលនរណាម្នាក់ថាជាមនុស្សបែបណា ដោយគ្រាន់តែសម្លឹងមើលម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។ វាស្ដាប់ទៅគួរឲ្យអស់សំណើច និងឆោតល្ងង់បន្តិច ប៉ុន្តែអ្នកអាចនឹងភ្ញាក់ផ្អើលពីភាពត្រឹមត្រូវរបស់វា។
#១ ម្រាមកូនដៃ មានប្រវែងត្រឹមកន្លាក់ទី១ នៃម្រាមដៃនាង
- អ្នកមិនសូវបើកចំហទេ ហើយមិនចូលចិត្តឲ្យគេដឹងពីអារម្មណ៍អ្នកងាយៗឡើយ។ អ្នកតែងតែធ្វើខ្លួនរឹងមាំ និងឯករាជ្យ ទាំងដែលជាក់ស្ដែងវាមិនមែនបែបនេះឡើយ។
- អ្នកជាមនុស្សដែលមានមនោសញ្ចេតនា ហើយនៅពេលអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ អ្នកអាចធ្វើវាបានល្អបំផុត។
- អ្នកមើលងាយនូវការកុហក ការលាក់ពុត និងភាពមិនទៀងត្រង់ ពីព្រោះវាប្រឆាំងនឹងជំនឿរបស់អ្នក។
- អ្នកជាមនុស្សដែលមានភាពក្លៀវក្លា និងអំនួត ហើយមិនសូវចេះអត់ធ្មត់ខ្លាំងឡើយ។
- អ្នកមានចិត្តធំ ហើយចូលចិត្តជួយអ្នកដទៃ។ អ្នកនឹងបញ្ចប់រាល់ភារកិច្ចទាំងអស់ដែលអ្នកមាន បើទោះបីជាអ្នកមិនចូលចិត្តវាក៏ដោយ។
#២ ម្រាមកូនដៃ មានប្រវែងវែងជាងកន្លាក់ទី១ នៃម្រាមដៃនាង
- អ្នកមិនចូលចិត្តនិយាយ ទាក់ទង ឬធ្វើអ្វីមួយទៅលើនរណាម្នាក់មុនឡើយ។
- អ្នកពិតជាមនុស្សស្មោះត្រង់ និងមានភក្ដីភាព។ ប្រសិនបើអ្នកចាប់ផ្ដើមស្រលាញ់នរណាម្នាក់ អ្នកនឹងយកចិត្តទុកដាក់ និងគិតពីគេយ៉ាងពេញទំហឹង ។
- អ្នកមានសេចក្ដីប្ដេជ្ញាចិត្តយ៉ាងខ្លាំង នៅពេលអ្នកគិតពីគោលដៅអ្វីមួយ ហើយអ្នកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើវារហូតដល់ទីបញ្ចប់។
- អ្នកខ្លាចការឈឺចាប់។ អ្នកចង់ឲ្យគេគិតថា អ្នកមិនត្រូវការនរណាម្នាក់ឡើយ ប៉ុន្តែតាមពិត អ្នកដេកស្រមៃចង់បានមនុស្សម្នាក់ក្បែរខ្លួន។
- អ្នកនឹងរក្សាភាពស្ងប់ស្ងាត់ សូម្បីតែពេលអ្នកមានអារម្មណ៍ថា មានរឿងមិនស្រួលកើតឡើងក៏ដោយ។
#៣ ម្រាមកូនដៃ មានប្រវែងខ្លីជាងកន្លាក់ទី១ នៃម្រាមដៃនាង
- អ្នកឆាប់ភ្លេចរឿងដែលធ្វើឲ្យអ្នកពិបាកចិត្ត ហើយអ្នកមិនចេះគំកួនឡើយ។
- អ្នកមិនចូលចិត្តអ្វីដែលថ្មីឡើយ ពោលវារំខានដល់អ្នក នៅពេលអ្នកត្រូវប្រឈមមុខជាមួយអ្វីដែលថ្មី និងមិនស្គាល់។
- អ្នកគោរពគំនិតរបស់អ្នកដទៃ
- អ្នកមិនសូវបើកចំហទាក់ទងនឹងបញ្ហា និងអារម្មណ៍របស់អ្នកឡើយ ព្រោះអ្នកតែងតែរក្សាវាទុកក្នុងខ្លួន។
- អ្នកមានភាពស្មោះត្រង់ ហើយដឹងច្បាស់នូវអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។ អ្នកក៏ចង់ឲ្យអ្នកដទៃទុកចិត្ត ហើយពឹងផ្អែកលើអ្នកផងដែរ៕
ចុចអាន៖
ប្រភព៖
IFAI
ប្រែសម្រួល៖ សេង ឡុង