ប្រពន្ធស្លាប់ ប្តីអត់ដាច់ចិត្តបូជា សុខចិត្តយកទៅក្លាស្សេ ដោយសារហេតុផល គួរឲ្យរំជួលចិត្ត

  • 2017-08-22 02:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​រស់​នៅ​ក្នុង​ប្រទេស​ចិន​ម្នាក់ បាន​យក​សាកសព​ប្រពន្ធ​របស់​ខ្លួន​ទៅ​ក្លាស្សេ ដោយ​សង្ឃឹម​ថា នាង​អាច​មាន​ជីវិត​រស់​ឡើង​វិញ​ម្ដង​ទៀត នៅ​ពេល​ដែល​បច្ចេកវិទ្យា​ឈាន​ដល់​ចំណុច​កំពូល​មួយ។

អ្នក​ស្រី Zhan Wenlian

សាកសព​អ្នក​ស្រី Zhan Wenlian អាយុ ៤៩ ឆ្នាំ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សារធាតុ​អាសូត​រាវ (Liquid Nitrogen) ក្នុង​កម្រិត​សីតុណ្ហភាព -១៩៦ អង្សាសេ នៅ​ឯ​វិទ្យាស្ថាន​មួយ​កន្លែង​ក្នុង​ខេត្ត Shandong ប្រទេស​ចិន។

លោក Gui Junmin

បុរស​ជា​ប្ដី​ឈ្មោះ Gui Junmin អាយុ ៤៩ ឆ្នាំ​ដូច​គ្នា បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​សម្រេច​ចិត្ត​ចេញ​ពី​សេចក្ដី​ស្រលាញ់ ហើយ​លោក​ជឿជាក់​ថា អ្នកស្រី Zhan មិនមែន​ស្លាប់​ទេ គឺ​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ​ដែរ លោក Gui បាន​និយាយ​ថា លោក​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​លោក​ស្រលាញ់​ចាកចេញ​ទៅ និង​មិន​ចង់​ឃើញ​នាង​ត្រូវ​គេ​បូជា​ឡើយ។

យ៉ាងណាមិញ បុរស​ពោះម៉ាយ​ខាង​លើ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការ​យក​សាកសព​ប្រពន្ធ​របស់​ខ្លួន​ទៅ​ក្លាស្សេ​បែប​នេះ មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទៀត​ផង។

គួរ​បញ្ជាក់​ថា ការ​រក្សា​សាកសព​នេះ ត្រូវ​ចំណាយ​ប្រាក់​ជាង ១ លាន​យ័ន (១៥០ ០០០ ដុល្លារ) ហើយ​ដោយសារ​តែ​វា​ជា​ករណី​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ចិន ការ​ចំណាយ​ត្រូវ​រ៉ាប់រង​ដោយ​ក្រុម​ជីវសាស្រ្ត Yinfeng Biological Group ទាំងស្រុង​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី