ស្តេចអារ៉ាប ចាយលុយ ១០០លានដុល្លារ ធ្វើវិស្សមកាលរដូវក្តៅ
- 2017-08-23 01:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តេចអារ៉ាប ចាយលុយ ១០០លានដុល្លារ ធ្វើវិស្សមកាលរដូវក្តៅ
ចន្លោះមិនឃើញ
ស្ដេចអារ៉ាប Salman of Saudi Arabia បានយាងធ្វើដំណើរទៅវិស្សមកាល នៅកន្លែងដែលទ្រង់សព្វព្រះរាជហឫទ័យបំផុតមួយកន្លែង នៅក្នុងទីក្រុង Tangier ភាគពាយព្យនៃប្រទេសម៉ារ៉ុក (Morocco) ជាមួយនឹងអ្នកហែហមជាង ១ ០០០ នាក់ ដែលស្នាក់នៅក្នុងសណ្ឋាគារយ៉ាងប្រណីត។
ស្ដេចព្រះជន្ម ៨១ វស្សាអង្គនេះ បានគង់នៅវិមានទំហំ ៧៤ ហិតា ដែលជាកម្មសិទ្ធិមួយ ក្នុងចំណោមកម្មសិទ្ធិជាច្រើនទៀតរបស់ទ្រង់ នៅជុំវិញពិភពលោក ដែលមានភោជនីយដ្ឋានដ៏ថ្លៃថ្លា និង ទេសភាពសមុទ្រដ៏ស្រស់ស្អាត។
កាសែត Haaretz របស់អ៊ីស្រាអែល បានរាយការណ៍ថា ការចំណាយក្នុងអំឡុងពេលសម្រាកវិស្សមកាលរយៈពេលមួយខែ រួមមានទាំងរថយន្តជាង ២០០ គ្រឿងនោះ សរុបអស់ចំនួន ១០០ លានដុល្លារឯណោះ។
យោងតាមរបាយការណ៍នៅប្រទេសម៉ារ៉ុក បានឲ្យដឹងថា ការចំណាយលើដំណើរវិស្សមកាលរបស់ស្តេច Salman អង្គនេះ ស្មើនឹង ១,៥ ភាគរយ នៃប្រាក់ចំណូលភ្ញៀវទេសចរបរទេសរបស់ប្រទេសម៉ារ៉ុក៕
ចុចអាន៖