ចិនត្រៀមដាក់ដំណើរការរថភ្លើងកំពូលល្បឿន លឿនបំផុតក្នុងលោក
- 2017-08-23 02:14:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនត្រៀមដាក់ដំណើរការរថភ្លើងកំពូលល្បឿន លឿនបំផុតក្នុងលោក
ចន្លោះមិនឃើញ
ប្រទេសចិននឹងដាក់ដំណើរការជាផ្លូវការនៃសេវាកម្មរថភ្លើងល្បឿនលឿនបំផុតក្នុងលោកនៅខែក្រោយ ដោយធ្វើឲ្យពលរដ្ឋជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសា។
ខ្សែរថភ្លើងនេះមានចម្ងាយ ១ ៣១៨គីឡូម៉ែត្រពីទីក្រុងប៉េកាំង ទៅទីក្រុងសៀងហៃ គ្រោងនឹងដាក់ឲ្យប្រើនៅថ្ងៃទី ២១កញ្ញា។ រថភ្លើងខាងលើមានឈ្មោះ Fuxing បានដំណើរការមុនហើយកាលពីថ្ងៃច័ន្ទកន្លងទៅពីប៉េកាំង ធាជីន ហេបេ។
បច្ចុប្បន្ន រថភ្លើងលឿនបំផុតនៅចិនមានល្បឿនអតិបរមាគឺ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ឈ្មោះ Hexie ឬ Harmony។ ចាប់តាំងពីផ្លូវរថភ្លើងប៉េកាំង-សៀងហៃដំណើរការកាលឆ្នាំ ២០១១ មក អ្នកដំណើរប្រមាណជាង ៦០០លាននាក់បានឆ្លងកាត់ក្នុងមួយឆ្នាំៗ ហើយក៏ជាខ្សែរថភ្លើងរកចំណូលបានច្រើនបំផុតមួយដែរ។
រថភ្លើងល្បឿនលឿនដដែលនេះ នឹងជួយកាត់បន្ថយរយៈពេលពី ៦ម៉ោង មកនៅត្រឹម ៤ម៉ោងកន្លះ ជាមួយល្បឿន ៣៥០ ទៅ ៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ប្រទេសចិនធ្លាប់ដាក់ដំណើរការខ្សែរថភ្លើងល្បឿនលឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីខែសីហា ឆ្នាំ ២០០៨ ម្ដងហើយ តែវាបានជួបគ្រោះថ្នាក់សម្លាប់អ្នកដំណើរអស់ជាច្រើនកាលឆ្នាំ ២០១១ រដ្ឋាភិបាលក៏តម្រូវឲ្យបន្ថយល្បឿនមកត្រឹម ២៥០ ទៅ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្នចិនមានបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនវែងជាងគេបំផុតក្នុងលោកគឺ ២២ ០០០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលមានគម្រោងបន្ថែមឲ្យបាន ៣០ ០០០គីឡូម៉ែត្រត្រឹមឆ្នាំ ២០២០ ផងដែរ៕
ចុចអាន៖
នារីគូទស្អាតបំផុតប្រចាំប្រទេសចិន មិនហ៊ានស្លៀករឹប ព្រោះខ្លាចប្រុសៗ..
ប្រលងបញ្ចប់ឆ្នាំរួចភ្លាម រត់ទៅធ្វើសំណង់ភ្លែត ព្រោះហេតុផលគួរឲ្យរំជួលចិត្ត
កូនស្រីអាយុ៧ឆ្នាំ ឈឺជិតស្លាប់មិនព្រមឲ្យពេទ្យព្យាបាលជំងឺ ព្រោះហេតុផលរំជួលចិត្ត