មកស្គាល់ប្រទេសទាំង១០ សម្បូររឿងផិតក្បត់គ្នាច្រើនបំផុតលើពិភពលោក
- 2017-08-23 07:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រទេសទាំង១០ សម្បូររឿងផិតក្បត់គ្នាច្រើនបំផុតលើពិភពលោក
ចន្លោះមិនឃើញ
វិទ្យាស្ថានរបស់បារាំង មានឈ្មោះថា Ifop (Institut français d'opinion publique) បានបង្កើតគេហទំព័រ Daylove.com សម្រាប់មនុស្សដែលចង់ចូលរួមសារភាពអំពើផិតក្បត់ ហើយធ្វើការស្ទង់មតិមួយទៅលើស្ត្រី និងការផិតក្បត់រវាងប្ដីប្រពន្ធ។
ពួកគេបានរកឃើញថា ១ ភាគ ៣ នៃស្ត្រីដែលមិនធ្លាប់រៀបការសារភាពថា បានរួមភេទជាមួយអ្នកដទៃ ក្រៅពីដៃគូរបស់ពួកគេ ដោយវាបានកើនឡើង ១០ ភាគរយនៅក្នុងឆ្នាំ ១៩៧០ និង ២៤ ភាគរយនៅក្នុងឆ្នាំ ២០០១។
មូលហេតុចម្បង ដែលធ្វើឲ្យកើតមានភាពមិនស្មោះត្រង់ ឬអំពើផិតក្បត់គ្នានេះ គឺដោយសារតែការទាក់ទាញនៃរូបរាងកាយខាងក្រៅ ដោយស្ត្រីចំនួន ៦២ ភាគរយ ទទួលស្គាល់ថានេះគឺជាកត្តាចម្បង ខណៈស្ត្រីជាងពាក់កណ្ដាលទៀត បាននិយាយថា ការមានអារម្មណ៍ចំពោះមនុស្សដទៃទៀត គឺជាកត្តាសំខាន់បំផុត៕
ខាងក្រោមនេះគឺជា ប្រទេសទាំង ១០ ដែលសម្បូររឿងផិតក្បត់គ្នាច្រើនបំផុតលើពិភពលោក៖ (គិតជាភាគរយនៃអ្នករៀបការរួច ដែលសារភាពថាធ្លាប់លួចផិតក្បត់)
#១ ប្រទេសថៃ៖ ៥១ ភាគរយ #២ ប្រទេសដាណឺម៉ាក៖ ៤៦ ភាគរយ #៣ ប្រទេសអ៊ីតាលី៖ ៤៥ ភាគរយ #៤ ប្រទេសអាល្លឺម៉ង់៖ ៤៥ ភាគរយ #៥ ប្រទេសបារាំង៖ ៤៣ ភាគរយ #៦ ប្រទេសន័រវែស៖ ៤១ ភាគរយ #៧ ប្រទេសបែលហ្សិក៖ ៤០ ភាគរយ #៨ ប្រទេសអេស្ប៉ាញ៖ ៣៩ ភាគរយ #៩ ប្រទេសចក្រភពអង់គ្លេស៖ ៣៦ ភាគរយ #១០ ប្រទេសហ្វាំងឡង់៖ ៣៦ ភាគរយ
ចុចអាន៖