ទូរទស្សន៍​ធំ​ក្នុង​ស្រុក នឹង​ផ្សាយ​ផ្ទាល់​ប្រកួត​រវាង​ Floyd និង McGregor ថ្ងៃ​អាទិត្យ​នេះ

  • 2017-08-23 08:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​ដ៏​ធំ​ក្នុង​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧ The Money Fight រវាង​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather និង​អ្នក​លេង​ក្បាច់គុន​ចម្រុះ​អៀរឡង់ Conor McGregor នឹង​មក​ដល់​ថ្ងៃ​អាទិត្យ ទី​២៧ សីហា នេះ​ហើយ ខណៈ​ទូរទស្សន៍​ធំ​ក្នុង​ស្រុក CTN នឹង​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ប្រកួត​ទាំង​មូល​នេះ​ដែរ។

CTN នឹង​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក ចាប់​ពី​ម៉ោង ៨ ព្រឹក​ត​ទៅ (ម៉ោង​នៅ​កម្ពុជា) ដោយ​មាន​ការ​សហការ​ឧបត្ថម្ភ​ពី​សាប៊ូ​កក់​សក់​ក្លៀរ បុរស CLEAR Men៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម
អត្ថបទថ្មី