Liverpool ត្រូវ​ការ​ត្រឹម​ស្មើ​យប់​នេះ​ដើម្បី​ទៅ UCL លើក​ដំបូង​នៅ​៣​ឆ្នាំ​ចុង​ក្រោយ​

  • 2017-08-23 09:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម​ Liverpool នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Anfield របស់​ខ្លួន​ស្វាគមន៍​ក្រុម​ Hoffenheim វេលា​ម៉ោង​១:៤៥នាទី​រំលង​អាធ្រាត្រ​ដើម្បី​កាត់​សេចក្ដី​ថា​តើ​ក្រុម​ណា​មាន​កៅអី​ទៅ​វគ្គ​ចែក​ពូល​ UEFA Champions League។

ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹកដី​អាល្លឺម៉ង់​ក្រុម​​លោក​ Jurgen Klopp បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ ២-១ ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​កក់​កៅអី​ទៅ​ជុំ​បន្ទាប់។ Hoffenheim មិន​ដែល​ឈាន​ដល់​វគ្គ​ចែក​ពូល​ Champions League នោះ​ទេ​ខណៈ​ Liverpool មិន​ធ្លាប់​បរាជ័យ​ក្នុង​ទឹក​ដី​ក្រោម​​​ថ្វី​ដៃ​ក្រុម​អាល្លឺម៉ង់​នៅ​ពាន​ទ្វីប​អឺរ៉ុប​ឡើយ។

ក្នុង​សន្និសីទ​កាសែត​ Klopp បាន​ថ្លែង​ពី​ការ​ប៉ះ​គ្នា​​យប់​នេះ​ថា៖ "Anfield គឺ​ជា​ផល​ចំណេញ​សម្រាប់​ក្រុម​។ ពួក​យើង​ដឹង​ថា​ការ​លេង​ក្នុង​ទឹកដី​គឺ​ពិសេស។ អ្នកគាំទ្រ​ទាំង​អស់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្រយុទ្ធ​ ដូច្នេះ​កីឡាករ​ក៏​រួចរាល់​ដូចគ្នា"។ Nagelsmann អ្នក​ចាត់​ការ​ Hoffenheim និយាយ​ថា៖ "ក្រុម​របស់​យើង​មិន​ភិតភ័យ​ចំពោះ​ការ​លេង​នៅ Anfield នោះ​ទេ។ ពួក​យើង​នឹង​លេង​ពោរពេញ​ដោយ​ជំនឿ​ចិត្ត​ថា​នឹង​អាច​​ឈ្នះ​ម្ចាស់​ផ្ទះ​បាន"៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត