ចិននឹងមានរ៉ូបូតពាសពេញប្រទេសនៅឆ្នាំ២០២៥
- 2017-08-24 02:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិននឹងមានរ៉ូបូតពាសពេញប្រទេសនៅឆ្នាំ២០២៥
ចន្លោះមិនឃើញ
ក្រុងប៉េកាំងគ្រោងផលិតមជ្ឈមណ្ឌលរ៉ូបូតសកលនៅឆ្នាំ២០២៥ហើយថែមទាំងបានពីបង្ហាញផែនការឧស្សាហកម្មនៅឯពិធីសន្និសីទមនុស្សយន្តពិភពលោក២០១៧ World Robot Conference 2017 ដែលកំពុងប្រារព្ធធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី២៣ សីហាដល់ថ្ងៃទី២៧ សីហា ។
យោងតាមគម្រោងឲ្យដឹងថា ក្រុងនេះនឹងទទួលបានប្រាក់ចំណូលចន្លោះពី ១,៨ ប៊ីលានដុល្លារទៅ ២,២៥ ប៊ីលានដុល្លារពីឧស្សាហកម្មរ៉ូបូតនៅឆ្នាំ ២០២០ និងចំណូលជាង ៩០០ ប៊ីលានដុល្លារនៅឆ្នាំ ២០៥០។ ទន្ទឹមគ្នានេះដែរទីក្រុងនឹងមានក្រុមហ៊ុនឈានមុខគេផ្នែករ៉ូបូត ១០ និងមជ្ឈមណ្ឌលស្រាវជ្រាវ R&D ១០ កន្លែងព្រមទាំងក្លាយជាប្រទេសឈានមុខគេផ្នែកមនុស្សយន្តនៅឆ្នាំ ២០២០។
បច្ចុប្បន្នក្រុងប៉េកាំងមានក្រុមហ៊ុនប្រហែល ២៤០ ដែលឯកទេសផ្នែកបច្ចេកវិទ្យា AI ជាមួយនឹងប៉ាតង់ជាង ៧៨ ០០ ប្រភេទ។ប្រទេសចិនត្រូវបានគេមើលឃើញថារីកចម្រើនខ្លាំងក្នុងឧស្សាហកម្មមនុស្សយន្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយការលក់ប្រចាំឆ្នាំកើនឡើង ៣៥%។ជាក់ស្តែងកាលពីឆ្នាំ ២០១៦ ចិនបានផលិតមនុស្សយន្ត ៧២ ០០០ ប្រភេទប្រហែលជា១ភាគ៤នៃទិន្នផលសកល ៕